នៅតែបន្តបើកឱ្យជនជាតិចិន លេងបានយ៉ាងរលូន គ្មានអាជ្ញាធរ ណាហ៊ានបង្ក្រាបឡើយ!!!
រាជធានីភ្នំពេញ:តាមប្រភពប្រជាពលរដ្ឋដែលរស់នៅ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញបានឱ្យដឹងថា ទីតាំងដែលមានស្លាកយីហោ( ក្លឹប ជីហៅ )គឺជាទីតាំង ផ្តល់នៅកន្លែង សេចក្តី សុខរបស់ជនជាតិចិន ប្រើប្រាស់ សារធាតុ (ញៀន ថ្នាំ ក្រវី) និង ល្បែងស៊ីសងរបស់ជនជាតិចិន ដែលមានអ្នក មើលការខុសត្រូវ ជាអ្នកមាន ខ្សែខ្នងអំណាច ដែលបណ្ដោយឱ្យ លេង គ្មានញញើតនិងអាជ្ញាធរ ពាក់ព័ន្ធ សោះឡើយ
តាមប្រភពពី ប្រជាពលរដ្ឋបានឲ្យដឹងថា ប្រហែលជាអាជ្ញាធរ ត្រូវថ្នាំសណ្ដំ របស់ជនជាតិចិន ដែលជាម្ចាស់ទីតាំង ល្បែងស៊ីសងនោះហើយទេដឹង បានជាមិនហ៊ានចុះបង្ក្រាប
-ដូចដែលប្រសាសន៍របស់ថ្នាក់ដឹកនាំ នាពេលកន្លងមកបានមានប្រសាសន៍ថា ខណ្ឌណាដែលបណ្ដែតបណ្ដោយ ឱ្យ មានប្រភេទកន្លែង កំសាន្ត ប្រើប្រាស់នៅសារធាតុ ញៀនមានល្បែងស៊ីសង កើតឡើងនោះ មន្ត្រីពាក់ព័ន្ធ ជាពិសេសលោកអភិបាលខណ្ឌ និងទទួលខុសត្រូវ។







