ពលរដ្នស្នើ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាល ខេត្តកំពត បង្ក្រាបល្បែងស៊ីសងជល់មាន់ តាមអនឡាញមួយកន្លែងនៅក្បែរវត្តម្រះព្រៅ ស្ថិតនៅភូមិដូនយ៉យ ឃុំដូងយ៉យ ស្រុកឈូក ខេត្តកំពត !!!
ខេត្តកំពត÷ពលរដ្ឋ រស់នៅភូមិដូនយ៉យ ឃុំដូងយ៉យ ស្រុកឈូក ខេត្តកំពត បាន ដឹងថា ក្នុងមូលដ្ឋានពួកគាត់មានល្បែងស៊ីសងកើតឡើងយ៉ាងពេញបន្ទុក ហើយមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានមិនចាត់វិធានការទប់ស្កាត់ឡើយ។នេះបើយោងតាមប្រភព ដែលបណ្ដាញសារព័ត៌មាន ព្រុំសុជា ហតញ៉ូស៍ទើបទទួលបានប្រភពបានបន្តថា ល្បែងបញ្ជល់មាន់តាមអនឡាញ ត្រូវគេបើកលេងមួយកន្លែងនៅក្បែរវត្តម្រះព្រៅ ស្ថិតនៅភូមិដូនយ៉យ ឃុំដូងយ៉យ ស្រុកឈូក ខេត្តកំពត ចំណែក លោក ប៉ោ យ៉ា អធិការនគរបាលស្រុកឈូក មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសង ដើម្បីពង្រឹងសន្តិសុខសង្គមនោះឡើយ។តាមការបញ្ជាក់ពីពលរដ្ឋបានឲ្យដឹងថា បនល្បែងអនឡាញ មួយកន្លែងនៅក្បែរវត្តម្រះព្រៅ ស្ថិតនៅភូមិដូនយ៉យ ឃុំដូងយ៉យ ស្រុកឈូក ខេត្តកំពត ខាងលើ មានអ្នកចូលរួមលេងល្បែងបញ្ជល់មាន់ តាមអនឡាញ ភ្នាល់ដាក់ប្រាក់ យ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃ ដោយសមត្ថកិច្ច និងមន្រ្តីអាជ្ញាធរមូលដ្ឋានមិនចាត់វិធានការទប់ស្កាត់ឡើយ។
ប្រការនេះធ្វើឲ្យប្រជាពលរដ្ឋមានសេចក្ដីព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម ព្រោះអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗទៀត កើតចេញពីល្បែងស៊ីសងដែលកើតឡើងយ៉ាងរាលដាលតាមប្រភពខ្លះបានឲ្យដឹងថា ប្រសិនបើមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន មិនជាប់ពាក់ព័ន្ធបញ្ហាផលប្រយោជន៍ទេនោះ គឺល្បែងបញ្ជល់មាន់តាមប្រព័ន្ធអនឡាញ១កន្លែងខាងលើ មិនអាចដំណើរការទៅដោយរលូនបានឡើយ។
ទោះយ៉ាងណាក៏ដោយពលរដ្ឋនិងមហាជនបានអំពាវនាវឲ្យលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាល ខេត្តកំពត ជួយចាត់វិធានការបង្ក្រាបល្បែងស៊ីសង មួយកន្លែងនៅក្បែរវត្តម្រះព្រៅ ស្ថិតនៅភូមិដូនយ៉យ ឃុំដូងយ៉យ ស្រុកឈូក ខេត្តកំពត ឲ្យបានឆាប់ ដើម្បីឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង7ចំណុច។ ដោយហេតុថាលោក ប៉ោ យ៉ា អធិការនគរបាលស្រុកឈូកបណ្ដោយឲ្យមានល្បែងស៊ីសងកើតឡើងយ៉ាងពេញបន្ទុកក្នុងមូលដ្ឋាន៕


