សមត្ថកិច្ចនគរបាលស្ទឹងមានជ័យទី៣ឃាត់ខ្លួនជនសង្ស័យម្នាក់រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន
នៅយប់ថ្ងៃទី១៦ខែសីហាឆ្នាំ២០២៣កម្លាំងនគរបាលប៉ុស្តុ៍ស្ទឹងមានជ័យទី៣ឃាត់ខ្លួនជនសង្ស័យម្នាក់នឹងវត្ថុតាំងថ្នាំញៀត២កញ្ចប់* 👉ជនសង្សយ័ឈ្មោះ ហេង សមនិត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត ស្នាក់នៅផ្ទះជួល ភូមិត្រាំស្លឹក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ(ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។
* វត្ថុតាងរួមមាន:
_ក្រាមពណ៍សថ្លាចំនួន ០២កញ្ចប់ថង់តូច
_ម៉ូតូ០១គ្រឿងម៉ាកហុងដា ឌ្រីមសេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ ១JW ៤៩៣២។
បេីតាមអោយដឹងពីលោកវរសេនីយ៍ត្រី ឯម ភារនាយប៉ុស្តិ៍បានអោយដឹងថា
_កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០៤ម៉៣០នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជយ័ទី៣បានចុះល្បាតត្រួតពិនិត្យនៅក្នុងមូលដ្ឋាន លុះដល់ចំណុចប្រឡាយទឹកស្អុយ ផ្លូវបេតុង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជយ័ទី៣ ស្រាប់តែឃេីញជនសង្សយ័ឈ្មោះ ហេង សមនិត កំពុងជិះម៉ូតូតាមផ្លូវ ដោយសមត្ថកិច្ចមានការសង្សយ័ បានហៅធ្វើការត្រួតពិនិត្យក៏ប្រទះឃើញមានក្រាមពណ៍សថ្លាចំនួន០២កញ្ចប់ថង់តូចនៅក្នុងកញ្ចប់បារីលាក់ទុកក្នុងហោប៉ៅខោខាងឆ្វេង ក៏ឃាត់ខ្លួនយកមកធ្វើការសាកសួរនៅស្នាក់ការប៉ុស្តិ៍ស្ទឹងមានជយ័ទី៣តែម្ដង។
* បច្ចុប្បន្នជនសង្សយ័បានឃាត់ខ្លួននៅស្នាក់ការប៉ុស្តិ៍ស្ទឹងមានជយ័ទី៣ បណ្ដោះអាសន្នដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់។






