លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកពេជ្រ វិរះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង មិនគូរមេីលរំលងសង្វៀនបញ្ជាល់មាន់ដុះស្លែ បង្កប់ក្នុងកាស៊ីណូក្រសាំងជ្រំ សម្រុកឲ្យជនជាតិយួនរំហូរចូលលេង យ៉ាងគំហុករាល់ថ្ងៃតាមច្រកទ្វេភាគីព្រំដែនក្រសាំងជ្រំ ខ្លះមានប៉ាស់ព័រ ខ្លះអត់ប៉ាស់ព័រ !
ស្វាយរៀង ៖ ប្រភពពីប្រជាពលរដ្ឋរស់នៅ ភូមិក្រសាំងជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រំ បានបញ្ជាក់ឲ្យដឹងថា ម្ចាស់បនល្បែងលេងបញ្ជាល់មាន់ ប្រហែលជាមានខ្នងបង្អែករឹងមាំនៅពីក្រោយ ទេីបបុគ្គលរូបនោះហ៊ានធ្វើអ្វីៗ តាមអំពើចិត្ត។មជ្ឈដ្ឋានខាងក្រៅ.! និងពលរដ្ឋក្នុងមូលដ្ឋាន បានរិះគន់ចំៗ ទៅលើសមត្ថកិច្ចពាក់ពន្ធ័ច្រកទ្វេភាគីព្រំដែនក្រសាំងជ្រំ ជាអ្នកបើកភ្លើងខៀវ ទើបម្ចាស់ កាស៊ីណូ បណ្ដែតបណ្ដោយឲ្យជនអន្តោប្រវេសន៍ រំហូរចូលមកលេងល្បែងបញ្ជាល់មាន់ យ៉ាងពេញបន្ទុក មិនទាន់ទប់ស្កាត់នៅឡើយ។
ហេតុនេះ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មិនគូរមេីលរំលងភាពអសកម្ម លោក អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ និងលោក សុិន វិសាល មេប៉ុស្តិ៍នគរបាលច្រកទ្វេភាគីក្រសាំងជ្រំ តទៅទៀតនោះទេ បណ្ដោយឲ្យមានល្បែងបព្ជាល់មាន់ក្នុងដែនដីរបស់ខ្លួន មិនទាន់ចាត់វិធានការបង្រ្កាបឲ្យស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។
បញ្ហានេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ គូរពិនិត្យឡើងវិញខ្លះផង ចំពោះលោក អភិបាលស្រុកស្វាយជ្រំ ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បណ្ដោយឲ្យបុគ្គលរូបនោះ បើកលេង
ល្បែងបញ្ជាល់មាន់ បៀរ យូគី ភ្នាល់ចាក់លុយលេង ស៊ីសងខុសច្បាប់ មានទាំងខ្មែរ និងយួនចូលលេងយ៉ាងពពាក់ពូន ទៀតផង។
ប្រជាពលរដ្ឋ ភូមិក្រសាំងជ្រុំ ឃុំគ្រូស ស្រុកស្វាយជ្រុំ អំពាវនាវទទូចនិងសណូមពរដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណះអភិបាលខេត្តស្វាយរៀង ព្រមទាំង លោក ជេជ្រ វិរះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ពិនិត្យឡើងវិញខ្លះផង ចំពោះម្ចាស់កាស៊ីណូ ហ៊ានបើកល្បែងបញ្ជាល់មាន់លក្ខណៈទ្រង់ទ្រាយធំ នៅច្រកទ្វេភាគីព្រំដែនក្រសាំងជ្រំ ដើម្បីបង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ជូនពលរដ្ឋ ក្នុងមូលដ្ឋាន៕







