ទីតាំងបើកលេងល្បែងហ្គេមបាញ់ត្រី ខុសច្បាប់ខ្នាតយក្ស ១កន្លែងនិងល្បែងជាច្រើនទៀត ស្ថិតនៅ សង្កាត់វាវង់ ខណ្ឌប៧មករា កំពុងតែបើកដំណើរការយ៉ាងរលូន ខណៈសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់
ភ្នំពេញ៖ មហាជនបានសំណូមពរដល់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន ទើបមកកាន់តំណែងជាស្នងការរាជធានីភ្នំពេញ និង ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមមានវិធានការណ៌ តាមផ្លូវច្បាប់ចំពោះម្ចាស់ទីតាំងបើកហ្គេមបាញ់ត្រីខ្នាតយក្ស ១មួយកន្លែងនិងល្បែងជាច្រើនទៀតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញកំពុងតែលួចលាក់បើកលេង ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្រ្កាបបទល្មើសល្បែងស៊ីសង នៅទូទាំងរាជធានីខេត្ត(ពោល)មិនអនុវត្តន៌នូវគោលនយោបាយភូមិ,សង្កាត់ មានសុវត្ថភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា។មហាជននៅមហាជនរស់នៅក្នុងសង្កាត់វាវង់ ខណ្ឌ៧មករា បានលើកឡើងថា?ជាទូទៅ ក្រុមអ្នកញៀនល្បែងតែងតែពពាក់ ពពូន ផ្គុំក្បាលគ្នាសុទ្ធតែជនជាតិចិន ចូលទៅលេងល្បែងស៊ីសង ហ្គេមបាញ់ត្រីខ្នាតយក្សមួយកន្លែងនេះ។ គ្មានញញើតនិងទោសទណ្ឌ បន្តិចណាទាល់តែសោះ។
ក្នុងនោះអស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ បានរក្សាភាពស្ងៀមស្ងាត់ មិនអនុវត្តន៌ តាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើស ល្បែងស៊ីសងនៅទូទាំងរាជធានីខេត្ត។
មហាជនខាងលើ បានលើកឡើងទៀតថា? អស់លោកអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌ៧មករា បានរក្សាភាពស្ងៀមស្ងាត់ ចំពោះទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីខ្នាតយក្ស ខាងលើនេះ ក៌ដូចជានាំគ្នាផ្គើននិងបទបញ្ជា របស់សម្តេចតេជោហ៊ុនសែន សង្ស័យតែទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រី ខាងលើនេះ សង្ស័យជាឆ្នាំងបាយ របស់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចក្នុងខណ្ឌ៧មករាទេដឹង?។





