លោក ឡូវ សុខសាន្ត បណ្តែតបណ្តោយអោយលោក ប៉ោ សេង ប្រធានផ្សារគគីរ ធ្វើតាមអំពើចិត្ត។
(ខេត្តកណ្ដាល) ÷ ប្រជាពលរដ្ឋមានទីលំនៅដ្ឋានម្តុំនោះ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវជាតិលេខ១ ត្រង់ចំណុចមុខផ្សារគគីរ ស្ថិតក្នុង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានរអ៊ូរទាំហើយលើកឡើងថា ផ្លូវសាធារណ:សោះ បានក្លាយទៅជា កន្លែងផ្ញើ កង់ ម៉ូតូ ជារៀងរាល់ថ្ងៃ ផ្លូវរដ្ឋខំពង្រីកធ្វើឲ្យបានធំ តែបុគ្គលនេះនៅតែបន្តល្មើស។ ហើយរឿងនេះមានជាយូរមកហើយ ប៉ុន្តែការធ្វើបែបនេះគឺមិនរំខានដល់អាជ្ញាធរមូលដ្ឋានបន្តិចណាទេ ហើយប្រជាពលរដ្ឋដាក់ការសង្ស័យថា ប្រហែលជាលោក ប៉ោ សេង ប្រធានផ្សារគគីរូបនេះ មានខ្សែធំហើយ បានជាអាជ្ញាធរមិនអើពើ រឿងនេះសោះ។ការមិនគោរពល្មើសច្បាប់ យកផ្លូវសាធារណៈធ្វើជាកម្មសិទ្ធិផ្ញើកង់ ម៉ូតូ បែបនេះ គឺអាចបង្កគ្រោះថ្នាក់ជារឿយៗ និងបង្កឲ្យមានភាព ឥតសណ្តាប់ធ្នាប់ ផ្លូវធំក៏រួមតូច ព្រោះតែប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីសុវត្ថិភាពអ្នកធ្វើដំណើរ ព្រោះតែភាពចង់មាន ចង់បានហួសប្រមាណ ។ ទង្វើបែបនេះ ជាគំរូមិនល្អទាល់តែសោះ ព្រោះថាខាងថ្នាក់លើប្រឹងរៀបចំ តែបែបជា ប្រធានផ្សារគគីរ រូបនេះ បន្តធ្វើ ភាពអាណាធិតេយ្យ ឥតសណ្តាប់ធ្នាប់តាមទំនើងចិត្ត ហើយក៏មិនឃើញអាជ្ញាធរមូលដ្ឋានណាមួយ ចុះមកធ្វើការណែនាំ ដល់ប្រធានផ្សារនោះទេ ។ ប្រជាពលរដ្ឋបន្តថា មានតែពួកអត់ខួរក្បាលទេដែលអាចធ្វើបែបនេះបាន ។
ប្រជាពលរដ្ឋ សំណូមពរ ដល់លោក ឡូវ សុខសាន្ត ដែរជាអភិបាលស្រុកកៀនស្វាយ មេត្តាមានវិធានការ ចុះធ្វើការណែនាំរឹតបណ្តឹងបញ្ឈប់កុំឲ្យយកផ្លូវ ធ្វើជាកន្លែងរកស៊ី ផ្ញើ កង់ ម៉ូតូ បែបនេះទៀត ។
ពាក់ព័ន្ធទៅនឹងរឿងនេះ អង្គភាពព្រុំ សុជា ហតញ៉ូស៍ បានទាក់ទងទៅលោកអភិបាលស្រុកកៀនស្វាយ តាមប្រព័ន្ធអេឡិចត្រូនិចតេឡេក្រាម នៅថ្ងៃទី១៤ កញ្ញា 2023នេះ គាត់ចូលមើលតែមិនឆ្លើយតប ។ រឿងនេះប្រជាពលរដ្ឋ និងអង្គភាពព្រុំ សុជា ហតញ៉ូស៍ នឹងបន្តតាមដានមើលបន្តទៀត ។






