ក្មេងប្រុសដែលសមត្ថកិច្ច ប្រកាសស្វែងរកថ្ងៃមុន ត្រូវបានឪពុក;..ស;ម្លា.. ប់ ហើយយកលាក់នៅលេីដំបូលបន្ទប់ទឹក ក្ដាកុងផ្លាកេ មូលហេតុដោយសារជនសង្ស័យប្រើប្រាស់គ្រឿងញៀន, ខឹងប្រពន្ធតែងតែឃាត់ឃាំងមិនឲ្យជួបកូន និងជននេះតែងប្រើអំពើហិង្សាលើប្រពន្ធ
ដោយអនុវត្តតាមបទបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការនគរបាលខណ្ឌបឹងកេងកង ដឹកនាំកម្លាំងស្រាវជ្រាវឈានដល់បង្ក្រាបករណីឃាតកម្មគិតទុកជាមុន និងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៦:៣០នាទី កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌបឹងកេងកង ធ្វើស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន នៅចំណុចផ្សាររន្ទះបាញ់ ផ្លូវឌឿហែម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រព្រឹត្តល្មើសនៅចំណុចផ្ទះជួលលេខ១ ផ្លូវលេខ៣១០ ភូមិ១ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។ជនសង្ស័យឈ្មោះ ភួង ភី ភេទប្រុស ជនជាតិខ្មែរ ស្នាក់ផ្ទះជួលគ្មានលេខ ផ្លូវ៣១០ ភូមិ១ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌ
បឹងកេងកង មុខរបរ:រេីសអេតចាយ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បណ្ដោះអាសន្ន ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕






