ឈ្មួញនាំសត្វគោក្របីទៅលក់នៅប្រទេសវៀតណាម គឺតម្រូវបង់លុយចំនួន១០ ម៉ឺន រៀលអោយ ក្រុមហ៊ុន លោកឧកញ៉ាជឹម សុខ.........
ខេត្តព្រៃវែង ៖ គោក្របី រស់ មួយ ថ្ងៃ ៗ រាប់រយ ក្បាល យក ទៅ ស្តុ ប ទុក នៅ មាត់ច្រក ទ្វារ ព្រំដែន របៀង ស្វាយ អា ង៉ោង ស្ថិត ក្នុង ឃុំ ចាម ស្រុក កំពង់ត្របែក ខេត្តព្រៃវែង ដោយ មិនឃើញ មាន មន្ត្រី ជំនាញ ពេទ្យសត្វ ប្រចាំការ ចាំ ពិនិត្យ លើ សុខភាព សត្វ នោះ ទេ ។ ដោយ រង់ចាំ ភាគី ខាង ឈ្មួញ វៀតណាម ឆ្លង ដែន ចូល មក ទិញ ដល់ ក្នុង ដី ខ្មែរ ពេល ចរចា តម្លៃ ត្រូវ ឱ្យ កម្មករ យួន ដឹក សត្វ គោក្របី ឆ្លង ដែន ចូល ទៅ ស្រុក យួន ហើយ បើ មិន ត្រូវ តម្លៃ ប្រជាពលរដ្ឋ ខ្លះ បង្ខំចិត្ត ដឹក សត្វ គោ ក្របី ត្រឡប់ ទៅ ផ្ទះ វិញ ទាំង ទឹកមុខ ស្អុយ ក៏ មាន ដែរ ។រីឯ ខាង ក្រុមហ៊ុន មួយ ដែល រកស៊ី នាំគោ ក្របី ទៅ ស្រុកវៀតណាម រាប់ ឆ្នាំ មក ហើយ របស់ លោក ឧកញ៉ា ជឹម សុខ មាន សិទ្ធិ ធំ ណាស់ ប្រៀប ដូច ល្បង ធំ ប្រចាំការ រាប់ ក្បាល គោក្របី យក លុយ ទោះបី សត្វ គោក្របី ប្រជាពលរដ្ឋ លក់ដាច់ បាន តម្លៃ ថោក យ៉ាងណា ក៏ ដោយ ក៏ ក្រុមហ៊ុន ល្បង ធំ មួយ នេះ អត់ ខ្វល់ ដែរ ដឹង តែ ឱ្យ កូនចៅ ឈរ ចាំ ហែក សំបុត្រ រាប់ ក្បាល គោ ក្របី យក លុយ ១ ក្បាល ១០ ម៉ឺន រៀល ដាច់ ថ្លៃ មិន ថា គោក្របី តូច ឬ ធំ នោះ ទេ ដឹង តែ បង់លុយ ស្មើគ្នា ទាំងអស់រាប់រយ ក្បាលប្រចាំថ្ងៃ ។ទ ង្វើ នេះ ធ្វើ ឱ្យ ប្រជាពលរដ្ឋ ម្ចាស់ គោក្របី ត្អូញត្អែរ ថា ពួក គាត់ ខំ ចិញ្ចឹម ហត់ ណាស់ រាប់ ឆ្នាំ ទម្រាំ បានកូន មួយ ៗ មើលថែ រហូត ដល់ ធំ ត្រូវការ លក់ យក លុយ ដោះស្រាយ ជីវភាព ក្នុង គ្រួសារ បែរជា ត្រូវ បង់ពន្ធ ឱ្យ លោក ឧកញ៉ា ជឹ ម សុខ អស់ ១០ ម៉ឺន រៀល បាត់ ហើយ បាន ន័យ ថា គ្រាន់តែ កូន គោក្របី កើតមក ភ្លាម ១ ក្បាល គឺ ពួក គាត់ ជំពាក់ បំណុល លោក ឧកញ៉ា ជឹ ម សុខ ១០ ម៉ឺន រៀល បាត់ ទៅ ហើយ ។យោង តាម ប្រភព ព័ត៌មាន ខ្លះ ដែល ខ្លាច អំណាច លោក ឧកញ៉ា ជឹ ម សុខ បាន លួ.ច និយាយ ប្រាប់ អ្នក សារព័ត៌មាន ថា ច្រក ទ្វារ ព្រំដែន របៀង កម្ពុជា - វៀតណាម ស្វាយ អា ង៉ោង និង ពាម បន្ទារ សព្វ ថ្ងៃនេះ គ្មាន ប្រជាពលរដ្ឋ ណា រកស៊ី បាន ទេ ព្រោះ រាល់ ទំនិញ ចេញចូល សុទ្ធតែ ជា របស់ លោក ឧកញ៉ា ជឹ ម សុខ ទាំងអស់ ហើយ សព្វ ថ្ងៃនេះ លោក ឧកញ៉ា ជឹ ម សុខ កំពុង តែ អភិវឌ្ឍ ធ្វើ បេន ស្រូវ នៅ ជាប់មាត់ ទន្លេ តូច ផ្លូវ ខ្សែបន្ទាត់ ព្រំដែន ចន្លោះ កណ្តាល នៃ ច្រករបៀង ស្វាយ អា ង៉ោង និង ពាម បន្ទារ ជិត រួចរាល់ ហើយ ។
ថ្ងៃមុន គ្រាន់តែ ពលរដ្ឋ រស់នៅ ក្បែរ ជាប់ ព្រំដែន ឆ្លង ចូល ទៅ ទិញ ជី ថ្នាំ ឬ ប្រេងសាំង យក មក ប្រើប្រាស់ លើ ដំណាំ ផ្ទាល់ខ្លួន តាម ច្រករបៀង ពាម បន្ទារ ប៉ូលិស ព្រំដែន គេ ឱ្យមក ហើយ បែរជា កូនចៅ របស់ លោក ឧកញ៉ា ជឹ ម សុខ មក តាម កៀង ពលរដ្ឋ ឱ្យទៅ ចូល បេន របស់ លោក ឧកញ៉ា ជឹ ម សុខ ដែរ ប៉ុន្តែ រឿង បង់លុយ ប៉ុន្មាន នោះ ប្រភព ព័ត៌មាន ក៏ មិន បានដឹង ច្បាស់ នោះ ដែរ ។ជុំវិញ បញ្ហា ខាងលើ លោក ចិន វិសាល ប្រធាន ការិយាល័យ ពេទ្យសត្វ ខេត្តព្រៃវែង បាន ឆ្លើយ ប្រាប់ ភ្នាក់ ងារ តាម ប្រព័ន្ធ តេ ឡេ ក្រាម ឱ្យ ដឹង ថា ក្រុមហ៊ុន គេ មានច្បាប់ ហើយ គេ រកស៊ី យូរហើយ កាសែត ជា ច្រើន សួរ ដដែល ៗ គ្រាន់តែ ប្រាប់ និង បញ្ជូន គោលការណ៍ ក្រុមហ៊ុន ឱ្យ ជិត ៣០ នាក់ ហើយ សូម សួរ ទៅ ខាង ក្រុម ហ៊ុន ខ្លួនឯង ទៅ ខ្ញុំ ជាប់រវល់ ប្រជុំ ។
ចំណែក លោក ឧកញ៉ា ជឹ ម សុខ បាន ប្រាប់ ឱ្យ ដឹង តាម ទូរស័ព្ទ កាលពី ល្ងាច ថ្ងៃ ទី ២៥ ខែតុលា ឆ្នាំ ២០២៣ នេះ ថា ក្រុមហ៊ុន លោក មានច្បាប់ លិខិតអនុញ្ញាត មាន លិខិត ពាក់ មី ដឹក ជញ្ជូន តាម ដងផ្លូវ ៗ ព្រោះ លោក រកស៊ី ជាង ២០ ឆ្នាំ ហើយ អ្នក ណា អ្នក ណា ក៏ គេ ដឹង ដែរ មាន តែ អ្នក ព័ត៌មាន មួយ ចំនួន ដឹង ហើយ ធ្វើ មិនដឹង ។ អ្នកកាសែត មួយ ចំនួន ចេះ តែ ចុះ ផ្សាយ ។ លោក ឧកញ៉ា ថា បើ មិន ឱ្យ ក្រុមហ៊ុន យក លុយ ឱ្យ យក ក្រដាស ឬ? បើ ក្រុមហ៊ុន លោក រត់ការ ចំណាយ លុយ អស់ ច្រើន ណាស់ ហើយ បើ តាម សៀវភៅ បន្ទុក កាត់ ពន្ធ អាករ របស់ ក្រសួង គេ យក ១ ក្បាល ៤០០០ ពាន់ រៀល ទៅ ហើយ តែ ខាង ក្រុមហ៊ុន សម្រេច យក ១ ក្បាល ១០ ម៉ឺន រៀល ទើប ក្រុមហ៊ុន រត់ការ បាន អ្នក ណា រកបាន ឬ រក មិន បានជា រឿង របស់ គាត់ ក្រុមហ៊ុន មិន បង្ខំ ទេ ។
រីឯ បេន ស្រូវ ដែល ទើប បង្កើត ថ្មី នោះ ក៏ មានច្បាប់ ជា គោលការណ៍ ពី ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រុមហ៊ុន វិនិយោគ កុងត្រា ១៩ ឆ្នាំ សម្រាប់ វេច ខ្ចប់ រាល់ ទំនិញ នាំ ចេញ នាំ ចូល ហើយ ពេល ដល់ អាណត្តិ ត្រូវ រុះរើ ចេញ ប្រគល់ ដី ទ្រព្យសម្បត្តិ ជូន រដ្ឋ វិញ តាម កិច្ចសន្យា។និយាយ ពី រឿង នាំ គោ ក្របី ទៅលក់ ឱ្យ ឈ្មួញ វៀតណាម វិញ ពល រដ្ឋ ម្ចាស់ គោ ក្របី ក្ដៅ ក្រហា.យ ខ្លាំង ណាស់ ព្រោះ តែ ឧកញ៉ា ជឹម សុខ កាត់ យក ១០ ម៉ឺន រៀល ១ក្បាល បាត់ ទៅហើយ។ប្រភពគេហទំព័រកាសែតកោះសន្តិភាព




.jpg)
.jpg)
