ទីតាំងបើកលេងល្បែងហ្គេមបាញ់ត្រី ខុសច្បាប់ខ្នាតយក្ស ១កន្លែងនិងល្បែងជាច្រើនទៀត ស្ថិតនៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ កំពុងតែបើកដំណើរការយ៉ាងរលូន ខណៈសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់
ខេត្តព្រះសីហនុ៖ មហាជនបានសំណូមពរទៅដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការនគរបាលជាតិនិងជាស្នងការនគរបាលខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ សូមមានវិធានការណ៌ តាមផ្លូវច្បាប់ចំពោះម្ចាស់ទីតាំងបើកហ្គេមបាញ់ត្រីខ្នាតយក្ស ១មួយកន្លែងនិងល្បែងជាច្រើនទៀតនៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុកំពុងតែលួចលាក់បើកលេង ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្រ្កាបបទល្មើសល្បែងស៊ីសង នៅទូទាំងរាជធានីខេត្ត(ពោល)មិនអនុវត្តន៌នូវគោលនយោបាយភូមិ,សង្កាត់ មានសុវត្ថភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា។មហាជននៅមហាជនរស់នៅក្នុងភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ បានលើកឡើងថា?ជាទូទៅ ក្រុមអ្នកញៀនល្បែងតែងតែពពាក់ ពពូន ផ្គុំក្បាលគ្នាសុទ្ធតែជនជាតិខ្មែរ ចូលទៅលេងល្បែងស៊ីសង ហ្គេមបាញ់ត្រីខ្នាតយក្សមួយកន្លែងនេះ។ គ្មានញញើតនិងទោសទណ្ឌ បន្តិចណាទាល់តែសោះ។
ក្នុងនោះអស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ បានរក្សាភាពស្ងៀមស្ងាត់ មិនអនុវត្តន៌ តាមបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើស ល្បែងស៊ីសងនៅទូទាំងរាជធានីខេត្ត។
មហាជនខាងលើ បានលើកឡើងទៀតថា? អស់លោកអាជ្ញាធរនិងសមត្ថកិច្ចក្រុងព្រះសីហនុ បានរក្សាភាពស្ងៀមស្ងាត់ ចំពោះទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីខ្នាតយក្ស ខាងលើនេះ ក៌ដូចជានាំគ្នាផ្គើននិងបទបញ្ជា របស់សម្តេចតេជោហ៊ុនសែន សង្ស័យតែទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រី ខាងលើនេះ សង្ស័យជាឆ្នាំងបាយ របស់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចក្នុងក្នុងក្រុងព្រះសីហនុទេដឹង?។



