ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ឋ ប្រធានកិត្តិយសអនុសាខា និងក្រុមការងារសង្កាត់ ខណ្ឌ បានចុះសាកសួរសុខទុក្ខចាស់ជរាចំនួន១០០គ្រួសារ នៅបរិវេណវត្តជម្ពូវ័ន
រាជធានីភ្នំពេញ:នាព្រឹកថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៣ នេះ នៅបរិវេណវត្តជម្ពូវន័ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ឋ ប្រធានកិត្តិយសអនុសាខា និងក្រុមការងារសង្កាត់ ខណ្ឌ បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ចាស់ជរាចំនួន១០០គ្រួសារ។👉អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖-អង្ករ១បាវ 20គីឡូក្រាម
-មី១កេស
-ទឹកត្រី១យួរ
-ត្រីខ១យួរ
-ទឹកសុទ្ឋ១កេស
-ថវិកា៤មុឺនរៀល











