គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ប្រទេសឥណ្ឌូនេស៊ីដែលជាអ្នកគាំទ្រយូរមកហើយចំពោះបុព្វហេតុប៉ាឡេស្ទីន អំពាវនាវឱ្យបញ្ចប់អំពើហិង្សារវាងអ៊ីស្រាអែលនិងក្រុម Hamas

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ប្រទេសឥណ្ឌូនេស៊ីដែលជាអ្នកគាំទ្រយូរមកហើយចំពោះបុព្វហេតុប៉ាឡេស្ទីន អំពាវនាវឱ្យបញ្ចប់អំពើហិង្សារវាងអ៊ីស្រាអែលនិងក្រុម Hamas

 ប្រទេសឥណ្ឌូនេស៊ីដែលជាអ្នកគាំទ្រយូរមកហើយចំពោះបុព្វហេតុប៉ាឡេស្ទីន អំពាវនាវឱ្យបញ្ចប់អំពើហិង្សារវាងអ៊ីស្រាអែលនិងក្រុម Hamas

ចេញផ្សាយ ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០២៣


RNK រាជធានីភ្នំពេញ ថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២៣
ឥណ្ឌូនេស៊ីដែលជាប្រទេសបានផ្តល់ការគាំទ្រយូរមកហើយចំពោះបុព្វហេតុប៉ាឡេស្ទីន បានចេញសេចក្តីថ្លែងការណ៍នាថ្ងៃអាទិត្យថា ខ្លួនមានក្តីកង្វល់យ៉ាងខ្លាំងអំពីការផ្ទុះភាពតានតឹងខ្លាំង រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន ហើយបានអំពាវនាវឲ្យបញ្ចប់អំពើហិង្សាដែលបានកើនឡើង។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសឥណ្ឌូនេស៊ីបាននិយាយថា "ប្រទេសឥណ្ឌូនេស៊ី មានក្តីបារម្ភយ៉ាងខ្លាំងជុំវិញស្ថានការណ៍កើនឡើងភាពតានតឹងភ្លាមៗ រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។ ឥណ្ឌូនេស៊ីសូមទទូចឱ្យបញ្ចប់ជាបន្ទាន់នូវអំពើហិង្សាដើម្បីចៀសវាងមនុស្សស្លាប់ច្រើននាក់ថែមទៀត"។ ឥណ្ឌូនេស៊ីជាប្រទេសមានប្រជាជនច្រើនជាងគេដែលមានអ្នកកាន់សាសនាអ៊ីស្លាមរស់នៅភាគច្រើន។

តាំងពីដើមមកឥណ្ឌូនេស៊ីបានផ្តល់សំឡេងគាំទ្រជាប់ជានិច្ចសម្រាប់កិច្ចប្រឹងប្រែងតស៊ូរបស់ប៉ាឡេស្ទីន ដែលចង់ទទួលបានឯករាជ្យ។ ក្នុងសេចក្តីថ្លែងការណ៍ខាងលើ ទីក្រុងហ្សាការតាបានលើកឡើងថា "ដើមចមនៃជម្លោះរវាងភាគីទាំងពីរ តួយ៉ាងដូចជាការត្រួតត្រាលើដែនដីប៉ាឡេស្ទីនដោយអ៊ីស្រាអែល ចាំបាច់ត្រូវតែដោះស្រាយដោយអនុលោមតាមប៉ារ៉ាម៉ែត្រនានាដែលត្រូវបានព្រមព្រៀងដោយអង្គការសហប្រជាជាតិ"៕
អត្ថបទដោយ៖ កញ្ញា ខៀវ ណាវីន, ផ្សាយដោយ៖ ប៉ោ កុសល

Previous Post Next Post