គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ល្បែងស៊ីសងមាន់ជល់កក្រើកក្នុងភូមិសាស្ត្របែរជាសមត្ថកិច្ចហាក់ជាព្រងើយ ខណៈប្រជាពលរដ្ឋត្អូញត្អែស្នើរឲ្យមានចំណាត់ការ!!!

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ល្បែងស៊ីសងមាន់ជល់កក្រើកក្នុងភូមិសាស្ត្របែរជាសមត្ថកិច្ចហាក់ជាព្រងើយ ខណៈប្រជាពលរដ្ឋត្អូញត្អែស្នើរឲ្យមានចំណាត់ការ!!!

 ល្បែងស៊ីសងមាន់ជល់កក្រើកក្នុងភូមិសាស្ត្របែរជាសមត្ថកិច្ចហាក់ជាព្រងើយ ខណៈប្រជាពលរដ្ឋត្អូញត្អែស្នើរឲ្យមានចំណាត់ការ!!!

រាជធានីភ្នំពេញ: ល្បែងមាន់ជល់បើកលេងយ៉ាងសកម្មតាមទូរទស្សន៍អនឡាញជូនដល់អ្នកនិយមញៀនលេងល្បែងភ្នាល់គ្នាជារៀងរាល់ថ្ងៃ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានបាននិយាយពីមាត់មួយទៅមាត់មួយ និងជម្រាបដំណឹងដល់អ្នកសារព័ត៌មាន ដោយសូមឲ្យអ្នកសារព័ត៌មានជួយផ្សព្វផ្សាយដំណឹងទាំងនេះសំដៅឲ្យសមត្ថកិច្ចបុស្តិ៍រដ្ឋបាលសង្កាត់ចុះពិនិត្យមើល។

ការបើកឲ្យមានល្បែងលេងដែលជាដើមហេតុនាំឲ្យប្រជាពលរដ្ឋមានការរិះគន់ហើយប៉ះពាល់ដល់គោលនយោបាយភូមិឃុំសង្កាត់សុវត្ថិភាពទាំង៩ចំនុចរបស់រដ្ឋាភិបាល។ ប្រាកដណាស់ទីតាំងនេះអាចនឹងប្រឈមមុខជាមួយនឹងច្បាប់បានកំណត់ថាត្រូវអនុវត្តកំរិតណា។

ចំពោះទីតាំងដែលបើកឲ្យលេងភ្នាល់ចាក់គ្នាគឺស្ថិតនៅភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ដោយឡែកអ្នកសារព័ត៌មានក៏បានចុះតាមពិនិត្យមើលថាពិតជាមានការលេងយ៉ាងគគ្រឹកគគ្រេងមែន។

អ្នកសារព័ត៌មានព័ត៌មានបានជម្រាបដំណឹងរដ្ឋបុស្តិ៍រដ្ឋបាលព្រែកប្រា និងគោរពជម្រាបដំណឹងដល់អធិការដ្ឋានខណ្ឌច្បារអំពៅ ដោយរាយការណ៍ភ្លាមផងដែរ។ នៅក្នុងរយះពេលមួយថ្ងៃ និងពីរថ្ងៃមកនេះប្រជាពលរដ្ឋបានប្រាប់មកថាគ្មាននរណាម្នាក់នៃសមត្ថកិច្ចបានចុះហាមឃាត់ឬមានចំណាត់ការឡើយ។  ទាំងអស់នេះជាការព្រួយបារម្មណ៍ដែលជាហេតុនាំឲ្យផ្ទុះការរិះគន់ចំពោះសមត្ថកិច្ចក្នុងតំបន់ខណ្ឌច្បារអំពៅ។

តែទោះបីជាយ៉ាងណាក៏ដោយក៏ប្រជាពលរដ្ឋនៅតែមានជំនឿនីវចំណាត់ការនៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ឯកឧត្តម ជួន ណារិន និងអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត ពិសេសឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រ នឹងមានវិធានការដោយអនុវត្តតាមច្បាប់ដោយការគោរព។


Previous Post Next Post