គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា-ជប៉ុន នឹងបើកបញ្ជីឆ្នាំថ្មី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា-ជប៉ុន នឹងបើកបញ្ជីឆ្នាំថ្មី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ

 សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា-ជប៉ុន នឹងបើកបញ្ជីឆ្នាំថ្មី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ

ចេញផ្សាយ ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២៣AKP ភ្នំពេញ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជា-ជប៉ុន នឹងបើកបញ្ជីឆ្នាំថ្មី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែច្រើនបន្ថែមទៀតនៅឆ្នាំ២០២៤ ខាងមុខ។

ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ “សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ”នៅព្រឹក ថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី បានថ្លែងថា ទំនាក់ទំនងកម្ពុជា-ជប៉ុន បច្ចុប្បន្នបានឈានដល់កម្រិតយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយស្របពេលខួប៧០ឆ្នាំនៃទំនាក់ទំនងការទូត។ តាមរយៈប្រវត្តិនៃទំនាក់ទំនងយូរអង្វែងនេះ កម្ពុជានឹងធ្វើឱ្យនាក់ទំនងនេះកាន់តែស៊ីជម្រៅ។
បើតាមសម្ដេចធិបតី កម្រិតទំនាក់ទំនងកម្ពុជា ជប៉ុន មានការលើកកម្ពស់ និងមានការរីកចម្រើនយ៉ាងខ្លាំងបានរួមចំណែកច្រើនណាស់ដល់ការអភិវឌ្ឍន៍នៅកម្ពុជា។

សូមបញ្ជាក់ថា សមិទ្ធផលក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញដែលនឹងសម្ពោធនាពេលនេះ រួមមាន៖ សំណង់ស្ទាក់បូមបញ្ជូនទឹកកខ្វក់ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដើម្បីចម្រោះទឹកកខ្វក់ និងកែលម្អបរិស្ថានទឹកក្នុងបឹងជើងឯកមុននឹងបង្ហូរចូលទន្លេបាសាក់ ដោយផ្អែកលើកម្មវិធីរយៈពេលខ្លី ក្នុងការអនុវត្តជាដំណាក់កាលនៅក្នុងគម្រោងមេ។
នេះគឺជាគម្រោងចាប់ផ្តើមដំបូង ហើយនឹងចាំបាច់ត្រូវអនុវត្តជាដំណាក់កាល រហូតដល់ឆ្នាំ២០៤០ ដែលអាចនឹងប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ២៨២.០០០ម៉ែត្រគូប/ថ្ងៃ ទៅតាមផែនការមេ៕

Previous Post Next Post