ចេញផ្សាយ ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០២៣
វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣
MC.នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិបានចាប់ផ្តើមដើរកម្សាន្តក្នុងក្រុងសៀមរាបបណ្តើរៗហើយ ខណៈការរៀបចំតាំងលម្អ នៅទីកន្លែងសំខាន់ៗ ជាពិសេសតំបន់ផាប់ស្រ្ទីត និងសួនច្បារព្រះរាជដំណាក់បានរៀបចំស្ទើរតែរួចរាល់ទាំងស្រុង ដើម្បីស្វាគមន៍ទេសចរកម្សាន្តក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកល។
អ្នកស្រី ចាន់នឿម អាយុ៣០ឆ្នាំ ប្រជាពលរដ្ឋរស់នៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប បានឱ្យដឹងថា អ្នកស្រីបាននាំកូនៗមកកម្សាន្តនៅក្នុងសៀមរាប ខណៈជាថ្ងៃចុងសប្តាហ៍ផង ដើម្បីមើលការរៀបចំតាំងលម្អនានានៅក្នុងក្រុង ជាពិសេសការតាំងពិព័រណ៍លក់ផលិតផលនានា ដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល។ អ្នកស្រីថា ការរៀបចំរបស់អាជ្ញាធរបានល្អប្រសើរស្ទើតែគ្រប់កម្មវិធី ព្រោះថាក្រុងសៀមរាបមានភាពស្រស់ប្លែកភ្នែកជាប្រចាំ មិនថាការតុបតែងលម្អគឺទាក់ទាញភ្ញៀវគួរឱ្យចង់ដើកម្សាន្តតែម្តង។ អ្នកស្រីបានសំណូមពរដល់ភ្ញៀវទេសចរទាំងអស់ ទន្ទឹមនឹងការរៀបចំយ៉ាងស្រស់ស្អាតបែបនេះហើយ សូមឱ្យចូលរួមថែរក្សាអនាម័យបរិស្ថានគ្រប់ៗគ្នា ចៀសវាងការទុកដាក់សំរាមគ្មានរបៀបរៀបរយនាំឱ្យបាត់បង់សោភ័ណភាពក្រុងសៀមរាប។ ទស្សនាគេរៀបចំកម្មវិធី ការឆ្លងឆ្នាំ២០២៤ មានអារម្មណ៍រំភើបប្លែកភ្នែក មួយឆ្នាំទៅមួយឆ្នាំរៀបចំខុសៗគ្នា មានភ្លើងពណ៌ មានតាំងពិព័រណ៍ មានម្ហូបអាហារ សម្រាប់លក់ជូនភ្ញៀវជាតិ អន្តរជាតិ ដូចចុងឆ្នាំនេះមានភ្ញៀវទេសចរចូលមកច្រើនដែរ។
ចំណែកអ្នកស្រី រស់ ពៅ អាជីវករលក់ដូរចំណីរអាហារនៅបរិវេណសួនច្បារព្រះរាជដំណាក់ក្រុងសៀមរាប បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា នៅពេលមានការរៀបចំកម្មវិធីកម្សាន្តសប្បាយនានា មិនថាពិធីបុណ្យជាតិ ឬពិធីឆ្លងឆ្នាំសកលឡើយ ការលក់ដូររបស់អាជីវករមានភាពល្អប្រសើរ ព្រោះមានភ្ញៀវច្រើនចូលមកទិញចំណីអាហារពីតូបអ្នកស្រី និងអាជីវករដទៃទៀត។ អ្នកស្រីបង្ហាញភាពសប្បាយរីករាយ នឹងរំពឹងថា នៅថ្ងៃស្អែកដែលជាថ្ងៃឆ្លងឆ្នាំសកល នឹងមានភ្ញៀវយ៉ាងច្រើនកុះករចូលមកកម្សាន្ត ហើយការលក់ដូររបស់អាជីវករក៏អាចលក់ដាច់ទៅតាមនោះដែរ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។ មានបុណ្យទានអ៊ីចេះបានមានភ្ញៀវដើរ មកច្រើនអាចលក់ដាច់។ ចង់និយាយថាធម្មតាលក់ដូចតែមុនៗ តម្លៃម៉េចលក់អ៊ីចឹង យើងធ្វើស្អាត សូមឱ្យភ្ញៀវមកឱ្យច្រើនៗហើយខ្ញុំលក់ក៏ដាច់ដែរ។
សូមជម្រាបថា ក្រៅពីការរៀបចំសណ្តាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថាន កម្មវិធីតាំងពិព័រណ៍លក់ផលិតផល និងការតុបតែងលម្អទីក្រុង នៅបរិវេណសួនច្បារព្រះរាជដំណាក់ និងតំបន់ផាប់ស្រ្ទីត នៅថ្ងៃទី៣០ និង ៣១ ខែធ្នូ ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តសៀមរាប បានអនុញ្ញាតឱ្យមានការប្រគំតន្ត្រីចំនួន ៣ទីតាំងសំខាន់ៗ ក្នុងក្រុងសៀមរាប ដើម្បីញ៉ាំងឱ្យព្រឹត្តិការណ៍ឆ្លងឆ្នាំសកលក្នុងខេត្តសៀមរាប កាន់សប្បាយរីករាយ និងមានការកម្សាន្តប្រកបដោយភាពសំបូរបែប។ ទាំងនេះ ដើម្បីបង្កើនភាពទាក់ទាញដល់អ្នកទេសចរជាតិ និងអន្តរជាតិ ចូលមកទស្សនាប្រកបដោយភាពសប្បាយរីករាយ និងបង្ហាញអំពីការរៀបចំខ្លួន ស្របតាមការដាក់ចេញនូវកម្មវិធី «ទស្សនាខេត្តសៀមរាប ឆ្នាំ២០២៤» របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
ផ្សាយដោយ៖ ខៀវ យុទ្ធវង្ស