គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញសំណេះសំណាលជាមួយមន្រ្តីអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញសំណេះសំណាលជាមួយមន្រ្តីអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង

 ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញសំណេះសំណាលជាមួយមន្រ្តីអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង

ភ្នំពេញ៖ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ អញ្ជើញសំណេះសំណាលជាមួយមន្រ្តីអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង។

 

 ឯកឧត្តមស្នងការ ក៏បានណែនាំឲ្យបែងចែកវេនប្រចាំការត្រៀមចេញអន្តរាគមន៍រាល់សភាពការណ៍កើតឡើងនៅក្នុងមូលដ្ឋានទាំងបទល្មើសចរាចរណ៍ ព្រហ្មទណ្ឌ ក្មេងទំនើង និងអំពើឆក់ លួចជាដើម។ 

 

រាល់ការងារត្រូវស្តាប់សភាពការណ៍បទល្មើសឲ្យបានច្បាស់លាស់ ដើម្បីប្រើប្រាស់កម្លាំងចេញដោះស្រាយសភាពការណ៍ឲ្យទាន់ពេលវេលា។ 

 

អនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ប៉ុន្តែមន្រ្តីអនុវត្តត្រូវមានគុណធម៌ សីលធម៌ គោរពវិន័យ និងស្មោះត្រង់ជាមួយវិជ្ជាជីវៈជំនាញ។ 

 

 ឯកឧត្តមស្នងការ បានណែនាំឲ្យមានការពង្រឹងវិធានការជំនាញ និងវិធានការច្បាប់ និងបង្កើនការស្រាវជ្រាវមុខសញ្ញាដែលប្រព្រឹត្តបទល្មើសមិនទាន់បង្រ្កាបបានដូចជាបទល្មើសឆក់ លួច ដើម្បីនាំយកមកអនុវត្តតាមនីតិវិធី។

 

 ពិធីពសំណេះសំណាលមានការចូលរួមពីលោកស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌបឹងកេងកង លោក-លោកស្រីអធិការរង លោកនាយផ្នែកជំនាញ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៧ ចំណុះអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង៕



Previous Post Next Post