លោក ឈួន ចាន់ណា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាមគ្គីមានជ័យបានចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូន កុមារកំព្រា ២នាក់បងប្អូន រស់នៅភូមិត្បែងខ្ពស់ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
(ខេត្តកំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ លោក ឈួន ចាន់ណា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាមគ្គីមានជ័យ រួមជាមួយ មន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ព្រមទាំងមានការចូលរួមពីអាជ្ញាធរឃុំ និងថ្នាក់ដឹកនាំភូមិ បានចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូន កុមារកំព្រា ២នាក់បងប្អូន រស់នៅភូមិត្បែងខ្ពស់ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ស្ថានភាពកុមារ២នាក់បងប្អូនកំព្រា(ឪពុកម្តាយស្លាប់អស់) រស់នៅ២នាក់បងប្អូនមានឈ្មោះ:១.ឈ្មោះ ពឹម សំណាង ភេទប្រុស អាយុ១៧ឆ្នាំ មានជំងឺពិកាគូថ (លិចលាមកជាប្រចាំ) ស៊ីស្នូលធ្វើកម្មករនៅកសិដ្ឋានចិញ្ចឹមជ្រូក
២.ឈ្មោះ ពឹម ណេង ភេទស្រី អាយុ១២ឆ្នាំ នៅរៀន
អំណោយដែលអនុសាខានាំយកទៅជូន រួមមាន:
-អង្ករ ៥០គីឡូក្រាម
-មីជាតិ ១កេះ
-ត្រីខ ១យួរ
-ទឹកត្រី ១យួ
-ទឹកស៊ីអី១យួរ
-ប្រេងឆា ១ពីដុង៥លីត្រ
-ឃីត១កញ្ចប់ (ភួយ១ មុង១ ក្រមា១ សារុង១)
-ថវិកាចំនួន ៥០០,០០០រៀល។
ចំពោះផ្ទះអាជ្ញាធរភូមិ ឃុំ សហការជាមួយសម្បុជន កំពុងរៀចំសាងសង់ផ្ទះជូនមានទំហំ(៤មx៦ម) ក្នុងនោះអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាមគ្គីមានជ័យ បានឧបត្ថម្ភថវិកាចំនួន៣៦០.០០០រៀល សម្រាប់ទិញសង្កសី សម្រាប់ធ្វើដំបូល។
ក្រៅពីអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាមគ្គីមានជ័យ ព្រះគ្រូ អម អៀន ចៅអធិការវត្តត្បែងខ្ពស់ និងជាអនុគនស្រុកសាមគ្គីមានជ័យបានឧបត្ថម្ភ សម្ភារមួយចំនួនមាន អង្ក ២៥ គីក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ គ្រឿងទេស ចានដែក កញ្ច្រែង ធុងទឹក បោយ ចាន ឆ្នាំង កំសៀវ ស្លាបព្រា មុង ភួង កន្ទេល ក្នើយ និងថវិកាចំនួន២០០.០០០រៀល។
នាឱកាសនោះ លោកក៏សូមអំពាវនាវ ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ននូវគ្រោះថ្នាក់ និងគ្រោះមហន្តរាយផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ និងត្រូវរស់នៅដោយមានអនាម័យជានិច្ច គឺ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ការពារខ្លួនពីជំងឺផ្សេងៗ ពិសេសនៅរដូវប្រាំងនេះសូមប្រយ័ត្នចំពោះគ្រោះអគ្គីភ័យ សូមត្រៀមបង្កាទឹកនៅក្នុង អុង ពាង រឺអាង នៅផ្ទះអោយបានគ្រប់ៗគ្នា។






