គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ទីតាំងល្បែងស៊ីសងតាមប្រពន្ធ័អនឡាញខុសច្បាប់១កន្លែង ទល់មុខផ្សារស្ទឹងមានជ័យថ្មី ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី ២ខណ្ឌមានជ័យ កំពុងបើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេង ខណៈសមត្ថកិច្ចក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់...

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ទីតាំងល្បែងស៊ីសងតាមប្រពន្ធ័អនឡាញខុសច្បាប់១កន្លែង ទល់មុខផ្សារស្ទឹងមានជ័យថ្មី ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី ២ខណ្ឌមានជ័យ កំពុងបើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេង ខណៈសមត្ថកិច្ចក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់...

 ទីតាំងល្បែងស៊ីសងតាមប្រពន្ធ័អនឡាញខុសច្បាប់១កន្លែង ទល់មុខផ្សារស្ទឹងមានជ័យថ្មី ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី ២ខណ្ឌមានជ័យ  កំពុងបើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេង ខណៈសមត្ថកិច្ចក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់...

រាជធានីភ្នំពេញ៖ ប្រភពរាយការណ៍ពីប្រជាពលរដ្ឋបានឱ្យដឹងថា មានទីតាំងល្បែងសុីសងតាមប្រពន្ធ័អនឡាញខុសច្បាប់១កន្លែង ទល់មុខផ្សារទំនើបស្ទឹងមានជ័យថ្មី នៅក្នុងសង្កាត់ស្ទឹងមានជ័យទី ២ខណ្ឌមានជ័យ រាជធានីភ្នំពេញ។កំពុងបើកដំណើរការលេងល្បែងស៊ីសងខុសច្បាប់ ភ្នាល់មាន់ជល់នឹងឆ្នោតឡូតូតាមទអនឡាញលេងយ៉ាងគគ្រឹកគគ្រេង  តាមប្រភពពីក្រុមញៀនល្បែង បានលួចបង្ហើប ប្រាប់មកអង្គភាពសារព័ត៌មានយើងខ្ញុំឱ្យបានដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ បើកដំណើរការជារៀងរាល់ថ្ងៃមានអ្នកមកលេងទីជិតទីឆ្ងាយមកជួបជុំគ្នាលេងល្បែងសុីសង ភ្នាល់ដាក់លុយ រាប់លានរៀល ស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹងអឺងកង ដោយគ្មានខ្លាចញញើតសមត្ថកិច្ចបន្តិចសោះឡើយ..


ប្រភពដដែលបានបន្ថែមទៀតថា ទោះបីជាមានល្បែងស៊ីសងខុសច្បាប់ ប្រមូលផ្តុំគ្នាលេងយ៉ាងអនាធិបតេយ្យក្តី ក៏អាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ចគ្មានវិធានការបង្ក្រាបដែរប្រហែលម្ចាស់ទីតាំងអុជធូបសែនព្រេនរួចរាល់ហើយមើលទៅបានជាអាជ្ញាធរមានសមត្ថកិច្ចប្រងើយកន្តើយមិនបង្ក្រាបដូច្នេះ..
ករណីនេះដែរ ពលរដ្ឋជាច្រើនបានរិះគន់ចំៗ ទៅលើលោ កឹក បូរិន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ២  ដូចជាគ្មានវិធានការទប់ស្កាត់បទល្មើស ល្បែងស៊ីសងខុសច្បាប់ទាំងនេះទាល់តែសោះ បណ្តែតបណ្ដោយឱ្យក្រុមញៀនល្បែងលេងបានយ៉ាងរលូន..

ប្រជាពលរដ្ឋជាច្រើនសូមអំពាវនាវស្នើសុំទៅដល់លោក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ នឹង  ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយត្រួតពិនិត្យនឹងចាត់មន្ត្រីជំនាញចុះធ្វើការទប់ស្កាត់នឹងបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន ព្រោះតែអសកម្មរបស់លោកកឹក បូរិន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ ២ គ្មានវិធានការទប់ស្កាត់និងបង្ក្រាប បណ្ដោយឲ្យក្រុមញៀនល្បែងលេងបានយ៉ាងអនាធិបតេយ្យ ដែលផ្ទុយទៅហ្នឹងភូមិឃុំមានសុវត្ថិភាពទាំង ៩ ចំណុច ដែលដាក់ចេញក្រសួងមហាផ្ទៃ៕

Previous Post Next Post