គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
សមត្ថកិច្ច ឃាត់ខ្លួនក្រុមក្មេងទំនើងជិត ១០នាក់ ករណីបង្ហោះរូបភាពកាន់ដាវ និងបង្ហោះម៉ូតូបង្កអុកឡុក ក្នុងភូមិសាស្ត្រស្រុកស្វាយជ្រំ...

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

សមត្ថកិច្ច ឃាត់ខ្លួនក្រុមក្មេងទំនើងជិត ១០នាក់ ករណីបង្ហោះរូបភាពកាន់ដាវ និងបង្ហោះម៉ូតូបង្កអុកឡុក ក្នុងភូមិសាស្ត្រស្រុកស្វាយជ្រំ...

 សមត្ថកិច្ច ឃាត់ខ្លួនក្រុមក្មេងទំនើងជិត ១០នាក់ ករណីបង្ហោះរូបភាពកាន់ដាវ និងបង្ហោះម៉ូតូបង្កអុកឡុក ក្នុងភូមិសាស្ត្រស្រុកស្វាយជ្រំ...

(ស្វាយរៀង) ៖ ក្រុមក្មេងទំនើងមួយក្រុមមានគ្នា ០៨ នាក់ បានបង្ហោះរូបភាពកាន់ដាវ និងបង្ហោះម៉ូតូបង្កអុកឡុកបង្កការភ័យខ្លាចដល់ពលរដ្ឋ ក្នុងភូមិសាស្ត្រ ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ត្រូវបានសមត្ថកិច្ចនគរបាល នៃអធិការនគរបាលស្រុកស្វាយជ្រំ ឃាត់ខ្លួនយកមកអប់រំ និងធ្វើកិច្ចសន្យានៅប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសូ ។

យោងតាមលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានឱ្យដឹងថា បន្ទាប់ពីមានការបង្ហោះនូវរូបភាពក្រុមក្មេងទំនើងមួយក្រុម កាន់ដាវ និងបង្ហោះម៉ូតូបង្កអុកឡុកតាមរយៈបណ្តាញសង្គម Faecbook និងដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៤ ៖ ៣០ នាទីរសៀល លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំងជំនាញស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសូ បានកោះហៅក្មេងទំនើងមួយក្រុម ដែលដើរកាន់ដាវ និងបង្ហោះម៉ូតូបង្កអុកឡុក ក្នុងភូមិសាស្ត្រ ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសូ ។

ប្រភពបានបន្តទៀតថា ចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងបានសារភាពថាក្រុមខ្លួនពិតជាបានធ្វើសកម្មភាពដូចខាងលើនេះមែន ។ គឹមហុង

ក្រោយពីនាំខ្លួនមកសាកសួរ និងស្ដាប់ចម្លើយសារភាពរួច សមត្ថកិច្ចបានធ្វើការអប់រំ និងបានហៅអាណាព្យាបាលមកប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសូ ដើម្បីអប់រំក្មេងទំនើងនៅចំពោះមុខសមត្ថកិច្ច និងចំពោះមុខអាណាព្យាបាលឱ្យយល់ដឹងអំពីកំហុស និងផ្លូវច្បាប់ ។

បន្ទាប់ពីធ្វើការអប់រំរួច សមត្ថកិច្ចបានឱ្យអាណាព្យាបាល ធ្វើលិខិតធានាយកកូនទៅផ្ទះវិញ ដើម្បីអប់រំបន្ត ៕
គឹមហុង និពន្ធនាយក

Previous Post Next Post