គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ស្រាស្រវឹង ប្រពន្ធស្តីបន្ទោសបន្តិចបន្តួច ទាញដំបងវ៉ៃម៉ែក្មេក រងរបួសធ្ងន់

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ស្រាស្រវឹង ប្រពន្ធស្តីបន្ទោសបន្តិចបន្តួច ទាញដំបងវ៉ៃម៉ែក្មេក រងរបួសធ្ងន់

 ស្រាស្រវឹង ប្រពន្ធស្តីបន្ទោសបន្តិចបន្តួច ទាញដំបងវ៉ៃម៉ែក្មេក រងរបួសធ្ងន់

#កំពង់ស្ពឺ៖  បុរសជាកូនប្រសាចិត្តស្លុយម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ឃាត់ខ្លួនភ្លាមៗ ខណៈដែលដើរផឹកស៊ីស្រវឹងត្រឡប់មកផ្ទះវិញត្រូវប្រពន្ធនិងម្តាយក្មេកជេរស្តីបន្តិចបន្តួច ទប់កំហឹងមិនបានទាញដំបងឈើវាយទៅលើម្តាយក្មេកបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ បង្កឱ្យមានការភ្ញាក់ផ្អើល។


ហេតុការណ៍កូនប្រសាវាយម្តាយក្មេករងរបួសធ្ងន់ហើយនគរបាលឃាត់បាននេះកើតឡើងកាលពី ថ្ងៃទី១ ខែ មករា ឆ្នាំ២០២៤ នៅចំណុចទំនប់ពាមល្វា ភូមិពោធិមាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចស្រុកបានឱ្យដឹងថា មានករណីអំពើហិឋង្សាក្នុងគ្រួសារមួយកើតឡើងដែលបង្កដោយជនសង្ស័យឈ្មោះ ឆាង ដា  ភេទប្រុស អាយុ២៨ឆ្នាំត្រូវជាកូនប្រសា រស់នៅភូមិ ពោធិមាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានធ្វើសកម្មភាពយកដំបងឈើជ្រុងប្រវែង១៣០សង់ទីម៉ែត្រ វាយទៅលើម្តាយក្មេកឈ្មោះ ឡេង ចិន្តា អាយុ៥៨ឆ្នាំ រស់នៅផ្ទះជាមួយគ្នាត្រូវចំថ្ពាល់ខាងឆ្វេងបណ្តាលឱ្យរងរបួសឆ្ងន់ ហើយត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យបង្អែកកំពង់ស្ពឺ។

នគរបាលស្រុកឱរ៉ាល់បានបន្តថា រឿងហេតុខាងលើដែលបានកើតឡើងបណ្តាលមកពីជនសង្ស័យជាកូនប្រសាបានដើរលេងផឹកស៊ីស្រវឹងហើយត្រឡប់ចូលមកដល់ផ្ទះវិញត្រូវប្រពន្ធនិងម្តាយក្មេកជេរស្តីបន្តិចបន្តួច។

ពេលនោះ ជនសង្ស័យជាកូនប្រសាទប់កំហឹងមិនបានក៏ស្ទុះទៅយកដំបងទៅវាយម្តាយក្មេកបណ្តាលឱ្យរងរបួសធ្ងន់តែម្តង។  ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើយកមកអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ចាត់ការបន្តតាមផ្លូវច្បាប់៕

Previous Post Next Post