គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ករណីចាក់ដី លុបឆ្នេរមាត់សមុទ្រ នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ អាជ្ញាធរ ហាក់បីដូចជារក្សាភាពស្ងៀមស្ងាត់។

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ករណីចាក់ដី លុបឆ្នេរមាត់សមុទ្រ នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ អាជ្ញាធរ ហាក់បីដូចជារក្សាភាពស្ងៀមស្ងាត់។

 ករណីចាក់ដី លុបឆ្នេរមាត់សមុទ្រ នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ អាជ្ញាធរ ហាក់បីដូចជារក្សាភាពស្ងៀមស្ងាត់។

ក្រុមជនខិលខូចបានធ្វើសកម្មភាពចាក់ដីលុបឆ្នេរសមុទ្រ នៅចំនុចភូមិ៣សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ យ៉ាងអនាធិបតេយ្យ ជាទីបំផុត ក្នុងនោះអាជ្ញាធរសង្កាត់លេខ១ ពិសេសអាជ្ញាធរក្រុងព្រះសីហនុ ហាក់បីដូចជារក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការណ៌សោះ ទៅលើក្រុមជនខិលខូច។


ប្រភពបានអោយដឹងថា?ក្រុមជនខិលខូច បានធ្វើសកម្មភាព ចាក់ដីលុបឆ្នេរមាត់សមុទ្រ ទាំងយប់ទាំងថ្ងៃ យ៉ាងអនាធិបតេយ្យជាទីបំផុត ក្នុងនោះអាជ្ញាធរពាក់ព័ន្ធ ហាក់បីដូចជា រក្សាភាពស្ងៀមស្ងាត់ ទំនងហាក់បីដូចជា មានការត្រូវរ៉ូវគ្នាជាប្រព័ន្ធ ទើបការចាក់ដីចូលឆ្នេរមាត់សមុទ្រ ដោយរលូនបែបនេះនោះ។

ប្រភពដ៌ដែរបានបន្តទៀតថា?ករណីចាក់ដីចូលឆ្នេរមាត់សមុទ្រខាងលើនេះ ជាទូទៅមានអ្នកកាសែតម្នាក់ ចាំកាងនិងចាំជួយសម្របសម្រួលបិទមាត់ក្រុមអ្នកសារព័ត៌មាន មិនអោយធ្វើការចេញផ្សាយពីសកម្មភាពចាក់ដីលុបឆ្នេរសមុទ្រ នាំបណ្តាលអោយលេចឮព័ត៌មានដល់អស់លោករដ្ឋមន្ត្រីពាក់ព័ន្ធ ពិសេសឯកឧត្តម ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ពីសមកម្មភាពចាក់ដីរំលោភឆ្នេរសមុទ្រខាងលើនេះ។

ពាក់ព័ន្ធជុំវិញករណីខាងលើនេះលោកសរកក្កដា ចៅហ្វាយក្រុងព្រះសីហនុ(អង្គភាពគេហទំព័រព្រុំសុជា ហតញ៉ូស៍)មិនអាចសុំការបកស្រាយបំភ្លឺលំអិតបាននោះទេ?ដោយសារមិនមានលេខទូរសព្ទ័ ។

ពាក់ព័ន្ធជុំវិញករណីដ៌រសើបខាងលើនេះ មហាជន បានលើកឡើងថា? បើសិនណាមិនមានការត្រូវរ៉ូវគ្នាពីថ្នាក់ភូមិដល់ថ្នាក់ខេត្តទេ?ក្រុមជនខិលខូច គ្មានឱកាសអាចធ្វើសកម្មភាពចាក់ដីចូលឆ្នេរមាត់សមុទ្រ បានដោយរលូនបែបនេះទេ?។ដូច្នេះសូមស្ថាប័ន ក្រសួងពាក់ព័ន្ធ គួរបើកការស៊ើបអង្កេតជុំវិញករណីខាងលើនេះផង ដើម្បីផ្តន្ទាទោសក្រុមជនខិលខូច ពិសេសក្រុមអ្នកបើកភ្លើងខៀវ អោយមានការចាក់ដីលុបឆ្នេរមាត់សមុទ្រ។

Previous Post Next Post