គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញ មួយកន្លែង ក្នុងសង្កាត់អូឬស្សីទី៣ បើកដំណើរការយ៉ាងរលូន សង្ស័យជាឆ្នាំងបាយ របស់សមត្ថកិច្ចក្នុងមូលដ្ឋាន"

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញ មួយកន្លែង ក្នុងសង្កាត់អូឬស្សីទី៣ បើកដំណើរការយ៉ាងរលូន សង្ស័យជាឆ្នាំងបាយ របស់សមត្ថកិច្ចក្នុងមូលដ្ឋាន"

 ទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញ មួយកន្លែង ក្នុងសង្កាត់អូឬស្សីទី៣ បើកដំណើរការយ៉ាងរលូន សង្ស័យជាឆ្នាំងបាយ របស់សមត្ថកិច្ចក្នុងមូលដ្ឋាន"

ភ្នំពេញ ÷ទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញមួយកន្លែង បើកទទួលភ្ញៀវប្រុស ស្រី ក្មេងចាស់ ចូលលេងយ៉ាងគគ្រឺក គគ្រេង ហាក់មិនខ្លាចញញើតនិងសមត្ថកិច្ច សោះឡើយ ដែលទីតាំងខាងលើ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់អូឬស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ពលរដ្ឋបានស្នើរអោយសារព័ត៌មាន ជួយធ្វើការផ្សព្វផ្សាយ និងសំណូមពរដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ទោ ជួន ណារិន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ថេង សុថុល អភិបាលនៃគណ:អភិបាលខណ្ឌ៧មករា  និងលោកវរសេនីយ៍ឯក នេតសុី ថុន អធិការនគបាលខណ្ឌ៧មករា ជួយចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះផង ជាពិសេសរក្សានៅពាក្យស្លោក ភូមឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗ ដែលប្រមុខរាជរដ្ឋាភិបាល ដាក់ជូនឲ្យមន្ត្រីថ្នាក់ក្រោមអនុវត្ត ។ 

សូមបញ្ជាក់ផងដែរថា នៅរសៀលថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៤ អង្គភាព MNSP NEWS យើងបានចុះទៅដល់ទីតាំងផ្ទាល់ នឹងខលផ្ដល់ព័ត៌មាន ជូនលោកអធិការនគរបាលខណ្ឌ ៧មករា ដោយលោកបានបញ្ជាក់ប្រាប់ថា ចាំលោកឱ្យកម្លាំងចុះទៅ ខណៈនោះអ្នកសារព័ត៌មានយើងរង់ចាំមើលចំណាច់ការ របស់លោកអធិការ អស់រយៈពេលជាងកន្លះម៉ោង នៅមិនមានកម្លាំងណាចុះមកត្រួតពិនិត្យទីតាំងនោះទេ ហើយមិនអស់ចិត្ត អង្គភាពសារព័ត៌មានយើង បានផ្ដល់រូបភាពរួមទាំងភស្តុតាងមួយចំនួន ជូនទៅលោកអធិការ តាមរយៈប្រព័ន្ធតេឡេក្រាម តែលទ្ធផលគឺបានត្រឹមចូលមើលហើយ មិនមានការឆ្លើយតប។

មហាជន និងអង្គការសង្គមស៊ីវិល មានការងឿងឆ្ងល់ថា តើអនុសាសន៍របស់សម្ដេចតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រី លែងមានប្រសិទ្ធភាព ក្នុងការអនុវត្ត ឬយ៉ាងណា ?ប្រភពពីគេហទំព័រMNSP NEWS

Previous Post Next Post