គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ពលរដ្ឋតៃវ៉ាន់កាន់តែច្រើនចូលរួមក្នុងកាតព្វកិច្ចយោធា ខណៈរដ្ឋាភិបាលប្រកាសបន្ថែមពេលធើ្វកំណែនទ័ព

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ពលរដ្ឋតៃវ៉ាន់កាន់តែច្រើនចូលរួមក្នុងកាតព្វកិច្ចយោធា ខណៈរដ្ឋាភិបាលប្រកាសបន្ថែមពេលធើ្វកំណែនទ័ព


ពលរដ្ឋតៃវ៉ាន់កាន់តែច្រើនចូលរួមក្នុងកាតព្វកិច្ចយោធា ខណៈរដ្ឋាភិបាលប្រកាសបន្ថែមពេលធើ្វកំណែនទ័ព
តៃវ៉ាន់៖ ពលរដ្ឋតៃវ៉ាន់កាន់តែច្រើនឡើងត្រូវគេជ្រើសរើសឱ្យចូលរួមបំពេញកាតព្វកិច្ចយោធារយៈពេល ១ឆ្នាំ គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញ ស្របពេលរដ្ឋាភិបាលតៃវ៉ាន់បានប្រកាសដាក់បន្ថែមរយៈពេលសម្រាប់ធើ្វកំណែនទ័ព ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះការគំរាមកំហែងផ្នែកយោធារបស់ប្រទេសចិន។

នៅក្នុងទីក្រុង Taichung ក្រុមទាហានកំណែនជុំដំបូងសរុបចំនួន ៧០នាក់ ត្រូវគេបញ្ជូនតាមរថយន្តក្រុងឆ្ពោះទៅកាន់ជំរុំទ័ពសម្រាប់ធើ្វការហ្វឹកហ្វឺន និងជាផ្នែកមួយនៃផែនការពង្រឹងវិស័យយោធារបស់លោកស្រីប្រធានាធិបតី Tsai ing-wen ដែលបានដាក់ចេញកាលពីចុងឆ្នាំ ២០២២ ។

ពលរដ្ឋតៃវ៉ាន់មួយរូបដែលត្រូវគេជ្រើសរើសនៅក្នុងការធើ្វកំណែនទ័ពខាងលើ បានបង្ហាញភាពជឿជាក់ថា ការហ្វឹកហ្វឺនយោធាសម្រាប់រយៈចំនួន១ឆ្នាំនេះ នឹងគ្រប់គ្រាន់ដើម្បីស្វែងយល់អំពីចំណេះជំនាញផ្សេងៗខាងវិស័យកងទ័ព សម្រាប់បង្កើនសមត្ថភាពដើម្បីចូលរួមក្នុងការប្រយុទ្ធការពារមាតុភូមិជាតិនៅថ្ងៃខាងមុខ ខណៈការចូលរួមរបស់លោកនៅពេលនេះក៏ទទួលបានការជំរុញគាំទ្រពីឪពុកម្តាយនិងក្រុមគ្រួសារផងដែរ។

យោងតាមច្បាប់កំណែនទ័ពរបស់តៃវ៉ាន់ រាល់ពលរដ្ឋជាបុរសដែលមានអាយុចន្លោះពី ១៨ ទៅ ៣៦ឆ្នាំ គឺចាំបាច់ត្រូវចូលរួមបំពេញកាតព្វកិច្ចយោធាឱ្យបានរយៈពេល ១ឆ្នាំ ដើម្បីត្រៀមចូលរួមក្នុងកាតព្វកិច្ចការពារជាតិនៅថ្ងៃខាងមុខ ខណៈបច្ចុប្បន្នតៃវ៉ាន់មានចំនួនកងកម្លាំងប្រដាប់អាវុធសរុបជាង ១៦,៥០០០នាក់ ៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect

Previous Post Next Post