បនល្បែងមាន់ជល់ប្រភេទអនឡាញ ឃុំស្រែជាខាងជើង ស្រុកដងទង់ជាច្រើនកន្លែងសង្ស័យជាឆ្នាំងបាយ របស់អាជ្ញាធរនិងសមត្ថកិច្ចស្រុកដងទង់!!!
ខេត្តកំពត៖ ទីតាំងបនល្បែងសុីសងអនឡាញ ប្រភេទមាន់ជល់ កំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេង ជាច្រើនកន្លែងក្នុងឃុំស្រែជាខាងជើង ស្រុកដងទង់ខេត្តកំពត ដោយគ្មានអាជ្ញាធរនិងសមត្ថកិច្ច ពិសេសអាជ្ញាធរនិងសមត្ថកិច្ចស្រុកដងទង់មិនមានវិធានការបង្ក្រាបសោះឡើយ?ប្រហែលជាទំនងឆ្នាំងបាយរបស់អាជ្ញាធរនិងសមត្ថកិច្ចផងក៌មិនដឹង បើទោះបីជាមានសេចក្តីរាយការណ៌យ៉ាងណាក៌ដោយ ក៌បនល្បែងជល់មាន់អនឡាញខាងលើនេះនៅតែបន្តដំណើរការយ៉ាងរលូន ដោយមិនមានការបង្ក្រាបពីសំណាក់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ។បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំស្រែជាខាងជើង ស្រុកដងទង់ នាំគ្នាធ្វើការសំណូមពរមកដល់ឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ធស្នងការនគរបាលខេត្តកំពត សូមជួយមានវិធានការ ផ្លូវច្បាប់ចំពោះបនល្បែងស៊ីសងខាងលើនេះតាមបទបញ្ជារបស់ក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបាលជាតិ ពិសេសអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៩ចំណុច។


