គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
តើជាការពិតដែរឬទេ? ដីរដ្ឋចំនួន៣៣ ប្រលោះ ត្រូវបានក្រុម ហ៊ុន ដឹកជញ្ជូន ឈុនហុង ជួលឲ្យគេ!

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

តើជាការពិតដែរឬទេ? ដីរដ្ឋចំនួន៣៣ ប្រលោះ ត្រូវបានក្រុម ហ៊ុន ដឹកជញ្ជូន ឈុនហុង ជួលឲ្យគេ!

 

តើជាការពិតដែរឬទេ? ដីរដ្ឋចំនួន៣៣ ប្រលោះ  ត្រូវបានក្រុម ហ៊ុន ដឹកជញ្ជូន ឈុនហុង ជួលឲ្យគេ!
រាជធានីភ្នំពេញ៖ ប្រភពព័ត៌មានមួយបានទម្លាយឲ្យដឹងថា ម្ចាស់ដីមួយកន្លែងដែលមានស្លាកយីយោ ក្រុមហ៊ុន ដឹកជញ្ជូន ឈុនហុង បានយកចំណីដីរដ្ឋដែលជាប់របងរបស់ខ្លួនចំនួន ៣៣ប្រលោៈ ជួលឲ្យគេនៅចំណុចផ្លូវ ៣៧១ ស្ថិតនៅក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានដដែលបានបន្តឲ្យដឹងទៀតថា៖ «តាមការមើលឃើញជាក់ស្តែងនៅតាមប្រលោៈរបងមានបាញ់ថ្នាំកំណត់ពីលេខ១ ដល់លេខ៣៣ និងមានសរសេរឈ្មោះអ្នកជួល ហើយតាមលេខខ្លះ អត់សរសេរឈ្មោះអ្នកជួល នោះទេ»។

ករណីអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន លោក សាំង ស៊ីណា ចៅសង្កាត់ស្ទឹងមានជ័យទី៣ មានបានដឹងដែរឬទេ ចំពោះករណីមួយនេះ។ ហើយគួរតែមានវិធានការទប់ស្កាត់ ឬមួយ ក៏ចូលរួមក្នុងការបណ្តែតបណ្ដោយ។

ពាក់ព័ន្ធទៅនឹងករណីប្រជាពលរដ្ឋជាច្រើនស្នើសុំឱ្យលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ សូមជួយស្រាវជ្រាវនិងចាត់វិធានការទប់ស្កាត់តាមផ្លូវច្បាប់ផង។

អង្គភាពសារព័ត៌មានយើងរង់ចាំការបកស្រាយបំភ្លឺ រៀងរាល់ម៉ោងធ្វើការ៕

Previous Post Next Post