ប្រជាពលរដ្ឋនិងមហាជនរិះគន់ចំៗទៅលោក សាំង សុីណា ចៅសង្កាត់ស្ទឹងមានជ័យទី៣រអសមត្ថភាព ក្នុងការកែសម្រួលដល់អាជីវករលក់ដូរតាមបណ្តោយវេងស្រេងក្បែរស្តុបលូប្រាំ!!!.
ភ្នំពេញ៖ប្រជាពលរដ្ឋនិងមហាជនបានធ្វើដំណើរឆ្លងកាត់ផ្លូវវែងស្រេងក្បែរនិងស្តុបលូប្រាំ កំពុងតែត្អូញត្អែលនិងរិះគន់ដល់លោក សាំង សុីណា ចៅសង្កាត់ស្ទឹងមានជ័យទី៣ គ្មានចំណាត់ការកែសម្រួលណាមួយដល់អាជីវករទាំងនោះកំពុងតែលក់ដូរយ៉ាងអនាធិបតេយ្យនៅតែបណ្ដែតបណ្ដោយមានការកកស្ទះចរាចរណ៍ យ៉ាងខ្លាំង ដោយសារការលក់ដូរ ខ្វះសណ្តាប់ធ្នាប់ ដោយមានរថយន្ត រឺម៉ក រទេស ចតលើផ្លូវទ និង លក់ខោអាវ បោះដុំ បន្លែត្រីសាច់លើផ្លូវថ្នាល់ជាសារធារណៈជាផ្លូវរបស់រដ្ឋ លក់តាមអំពើចិត្ត យ៉ាងអនាធិបតេយ្យ ខណៈលោក សាំង សុីណា ចៅសង្កាត់ស្ទឹងមានជ័យទី៣ ខ្វះការកែសម្រួលខ្វះភាពទទួលខុសត្រូវ បណ្តាលឲ្យមានការកកស្ទះចរាចរណ៍តាមផ្លូវយ៉ាងធ្ងន់ធ្ងរ។យ៉ាងណាមិញមហាជន ក៏ដូចជាអ្នកធ្វើដំណើរតាមផ្លូវ វេងស្រេងក្បែរស្តុបលូប្រាំ ជាច្រើនសូមសំណូមពរ ដល់លោក សេង គន្ធ អភិបាល នៃគអភិបាលខណ្ឌមានជ័យ សូមមេត្តាជួយកែសម្រួលផ្លូវសាធារណៈផងទាន ! ព្រោះចំណុចកកស្ទះ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ យកផ្លូវសាធារណៈប្រកបអាជីពរកស៊ីតាមអំពើចិត្ត ខាងលើនេះ អ្នកធ្វើដំណើរ ទាំងនោះ មានការរអ៊ូរទាំ និងភិតភ័យយ៉ាងខ្លាំង ចំពោះការកក់ស្ទះ.! (ពោលគឺ៖ អ្នកបោះដុំ ខោអាវ បន្លែ ត្រីសាច់ និងអ្នកទិញលក់បន្ត រីម៉ករទេះនឹង មានរថយន្តចត នៅណែនតាន់តាប់ពេញផ្លូវ។











