លៀសរាប់រយតោន.ត្រូវបានឈ្មួញជនជាតិវៀតណាមប្រមូលទិញនាំចេញទៅខាងក្រៅដោយរលូន..
ឈ្មួញរូបនោះបាននឹងកំពុងប្រមែប្រមូលទិញលៀសរាប់រយតោនស្ថិតនៅក្នុងតំបន់បឹងទន្លេសាប មកស្តុបទុក្ទនៅ ឃុំកំពុងលួង ស្រុកក្រគរ ក្នុងភូមិសាស្រ្ត ខេត្តពោធិ៍សាត់ រូចដឹកជញ្ជូនបន្តកនាំចេញទៅក្រៅ ។ប្រភពបានបន្តថា មិនប៉ុណ្ណោះគេឃើញឈ្មួញរូបនោះបានបង្កើត រោងចក្រកែឆ្នៃមួយទៀតសម្រាប់បកចំហុយយកសាច់លៀសសុទ្ធក្នុងការងាយ នាំចេញផងដែរ ប៉ុន្តែឈ្មួញទាំងនោះហាក់បីដូចមានមហិទ្ធិរិទ្ធ យ៉ាងខ្លាំងដោយគេមិនដែលឃើញមានសមត្ថកិច្ចណាហ៊ានមកក្បែនោះឡើយ
បើទុះជាការប្រតិកម្មពីប្រជាពលរដ្ឋជាច្រើននៅតំបន់នោះទៅលើឈ្មួញបាននឹងកំពុងប្រព្រិត្តិ នឹងបំផ្លាញលៀស
ក៏គេមិនដែលឃើញមានសមត្ថកិច្ចពាក់ព័ន្ធណាចុះត្រួតពិនិតឬហាមឃាត់នោះឡើយ ។
នៅក្នុងកំរិតបែកធ្លាយឈ្មួញនាំចេញទាំងគឃ្លើនមិនដែលទាំងញញើតសមត្ថកិច្ចជលផលណាម្នាក់នោះឡើយ
នេះហើយគេដាក់ក្នុងកំរិតមួយថា ប្រសិនបើខ្មោចស្រុកអោយដៃ ទើបអាខ្មោចព្រៃ វា ចូលវាយលុក ។
ប្រភពជុំវិញមជ្ឈដ្ឋាននៅទីនោះបានព្រួយបារម្មណ៍ ជុំវិញហេតុការខាងលើនោះថា ប្រសិនបើសមត្ថកិច្ច ពាក់ព័ន្ធការពារ ជាពិសេស មន្ត្រីជំនាញជលផលនៅតែបណ្ដែបណ្ដោយ ឬឃុបឃិតជាប្រព័ន្ធច្បាស់ណាស់ថ្ងៃទៅខាងមុខប្រាកដនឹងរលាយ ។
ស្របគ្នាទៅនឹងការចុះបង្កាបង្រ្កាប នាពេលកន្លងទៅ របស់ លោក ខូយ រីដា អភិបាលនៃគណះអភិបាលខេត្តពោធិ៍សាត់ បានអោយដឹងថា លោក បានយកចិត្តទុក្ទខ្ពស់ រាល់បញ្ហាបទល្មើសនេសាទ ដែលកំពុងកើតមាននៅលើតំបន់បឹងទន្លេសាទក្នុងភូមិសាស្រ្តទឹកដីខេត្តពោធិ៍សាត់ គឺលោកបានប្ដេចជ្ញាថា
គឺត្រូវតែកំចាត់ហើយ លោក ក៏មិនអោយបទល្មើសទាំងនោះមកក្បែឬពាក់ព័ន្ធនឹងរូបលោកផងដែរ ទុះជាក្នុងកាលះទេសះណាក៏ដោយ.
ប៉ុន្តែមហាជនរងចាំមើលថាការប្ដេចជ្ញា នឹងចិត្តយុទ្ធសាស្រ្ត របស់លោកខូយ រីដា តើហ៊ានបញ្ចេញកណ្ដាប់ដៃដែក កំចាត់ទៅលើមន្រ្តីខិលខូចក្រោមឱវ៉ាទដែលមានកំហុសឬ ប្រសិនបើរកឃើញថាមន្រ្តីនោះមានការពាក់ព័ន្ធនឹងឃុបឃិតបទទល្មើសបានដែរឬយ៉ាងណា ។













