គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
លោកលីឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង នឹង ក្រុមការងារចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផល និង បានចលនាឲ្យប្រជាពលរដ្ឋដែលបានប្រើប្រាស់ឧបករណ៍អាំងវែទ័រឆក់ត្រី ឲ្យប្រគល់ឧបករណ៍ឆក់ត្រីជូនអាជ្ញាធរមានសមត្ថកិច្ចសាលាឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច។

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

លោកលីឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង នឹង ក្រុមការងារចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផល និង បានចលនាឲ្យប្រជាពលរដ្ឋដែលបានប្រើប្រាស់ឧបករណ៍អាំងវែទ័រឆក់ត្រី ឲ្យប្រគល់ឧបករណ៍ឆក់ត្រីជូនអាជ្ញាធរមានសមត្ថកិច្ចសាលាឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច។

 លោកលីឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងនឹងក្រុមការងារចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផល និង បានចលនាឲ្យប្រជាពលរដ្ឋដែលបានប្រើប្រាស់ឧបករណ៍អាំងវែទ័រឆក់ត្រី ឲ្យប្រគល់ឧបករណ៍ឆក់ត្រីជូនអាជ្ញាធរមានសមត្ថកិច្ចសាលាឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច។

ខេត្តកំពង់ឆ្នាំង:ថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងនឹងក្រុមការងារដឹកនាំដោយឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានចុះប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងបានចលនាឲ្យប្រជាពលរដ្ឋដែលបានប្រើប្រាស់ឧបករណ៍អាំងវែទ័រឆក់ត្រី ឲ្យប្រគល់ឧបករណ៍ឆក់ត្រីជូនអាជ្ញាធរមានសមត្ថកិច្ច នៅសាលាឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ក្នុងនោះ មានការចូលរួមពីលោកមេឃុំអំពិលទឹក និងក្រុមប្រឹក្សាឃុំ លោកមេភូមិគ្រប់ភូមិព្រមទាំងប្រជាពលរដ្ឋដែលបានប្រើប្រាស់ឧបករណ៍អាំងវែទ័រឆក់ត្រីផងដែរ។

ជាលទ្ធផល យើងទទួល បានអាំងវែទ័ឆក់ត្រីចំនួន ៨ គ្រឿង ពីឈ្មោះ ១. ជីវ សារុន ;២. មាន វិបុល ; ៣,ម៉ាង ថិន;៤.ឡេង ថុន ;៥.អ៊ុយ ណេង ; ៦.ហ៊ុន ហេង ; ៧.យើ នាង ; ៨.ឈីង សយ ។

ចំពោះអ្នកដែលមិនទាន់បានប្រគល់ ក្រុមការងារបានសុំឲ្យគាត់ប្រញាប់យកទៅប្រគល់ឲ្យសង្កាត់រដ្ឋបាលជលផលកំពង់ត្រឡាចជាបន្ទាន់ដើម្បីរួចផុតពីការអនុវត្តច្បាប់។ ដោយឡែក ចំពោះអ្នកមិនព្រមប្រគល់អាំងវែកទ័រជូនសមត្ថកិច្ច យើងនឹងអនុវត្តនីតិវិធី កសាងសំណុំរឿងបញ្ចូនទៅតុលាការ។

Previous Post Next Post