លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន ព្រមទាំងភរិយា បានចូលរួមជាមួយប្រតិភូរដ្ឋបាលខណ្ឌច្បារអំពៅ, ខណ្ឌមានជ័យ និងខណ្ឌបឹងកេងកង ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទកងវរៈសេនាតូចអន្តរាគមន៍លេខ៣៩២
នៅថ្ងៃសៅរ៍ ៦រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយ លោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ព្រមទាំងភរិយា បានចូលរួមជាមួយប្រតិភូរដ្ឋបាលខណ្ឌច្បារអំពៅ, ខណ្ឌមានជ័យ និងខណ្ឌបឹងកេងកង អញ្ជេីញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងទ័ពនៅទីបញ្ជាការវរៈសេនាតូចអន្តរាគមន៍លេខ ៣៩២ ឈរជេីងនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាសម្ព័ន្ធមេត្រីភាព ក្នុងឱកាសនោះប្រតិភូទាំង៤ខណ្ឌ បានចូលរួមឧបត្ថម្ភដល់កងទ័ព និងក្រុមគ្រួសារកងទ័ពការពារទឹកដីនៅបន្ទាត់ព្រំដែនជួរមុខរួមមាន៖ - ស្រះទឹក ចំនួន ០១ - លេណដ្ឋាន ចំនួន ០៣
- ឃ្លាំងសម្ភារៈ ចំនួន ០១
- សូឡា ចំនួន ០២គ្រឿង
- មី សរុបចំនួន ២៧០កេស
- ទឹកស៉ីអ៉ីវ សរុបចំនួន ២២៥យួរ
- ទឹកត្រី សរុបចំនួន ២០០យួរ
- ស៉ីម៉ង់ដ៍ និងឥដ្ឋ
- ព្រមទាំងថវិកាមួយចំនួន
ដេីម្បីប្រេីប្រាស់ទៅតាមតម្រូវការជាចាំបាច់ក្នុងកិច្ចការងារការពារខ្សែក្រវ៉ាត់ព្រំដែនប្រចាំទិសប្រាសាទព្រះវិហារ៕














