ករណី ល្បែងស៊ីសងតាម បណ្ដោយផ្លូវ៣៣៨ក្នុងសង្កាត់បឹងកេងកងទី ២លោកវុឌ្ឍ ផូសារវ័ន្ត អធិការនគរបាលខណ្ឌបឹងកេងកង បានប្រាប់ព្រុំសុជាហតញូស៍តាមប្រព័ន្ធតេឡេក្រាមថាមិនមានទេ ខណៈព័ត៌មានចុះផ្សាយទាំងនោះគឺជាព័ត៌មានមិនពិត។
រាជធានីភ្នំពេញ:ប៉ុន្មានថ្ងៃនេះឃើញសារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាព បានធ្វើការចុះផ្សាយពាក់ព័ន្ធនិងករណីល្បែងស៊ីសង១កន្លែងនៅតាមបណ្ដោយផ្លូវ ៣៣៨ ស្ថិតនៅក្នុងទឹកដីសង្កាត់បឹងកេងកង ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។លោកវីរៈសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការនគរបាលខណ្ឌបឹងកេងកង នៅថ្ងៃ២៧ ខែ មិនា ឆ្នាំ ២០២៤បានប្រាប់អង្គភាពសារព័ត៌មានព្រុំសុជាយើងខ្ញុំតាមប្រព័ន្ធតេឡេក្រាមថា បានបញ្ជាមន្ត្រីក្រោមឱវាទចុះទៅដល់ទីតាំងខាងលើហើយ ឃើញថាមិនបានបើកនោះទេ។លោកវីរៈសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការនគរបាលខណ្ឌបឹងកេងកង បន្តលើកឡើងប្រាប់អង្គភាពយើងខ្ញុំទៀតថា តើបងប្អូនអ្នកសារព័ត៌មាននៅតែបន្តការចុះផ្សាយនៅទីតាំងខាងលើនោះដើម្បីអ្វី? ខណៈខ្ញុំបញ្ជាមន្ត្រីក្រោមឱវាទចុះទៅដល់ទីតាំងខាងលើនោះពីរបីលើកហើយមិនឃើញបើក។
លោកវីរៈសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការនគរបាលខណ្ឌបឹងកេងកង បានលើកឡើងទៀតថាតើបងប្អូនអ្នកសារព័ត៌មានមួយចំនួនផ្សាយក្នុងគោលបំណងអ្វី?ខណៈទីតាំងខាងលើនេះមិនបានបើកដូចការចុះផ្សាយនោះទេ។
លោកវីរៈសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការនគរបាលខណ្ឌបឹងកេងកង បានប្រាប់អង្គភាពសារព័ត៌មានព្រុំសុជា តាមប្រព័ន្ធតេឡេក្រាម ថាសូមអរគុណទៅដល់បងប្អូនអ្នកព័ត៌មាន ដែលបានរាយការណ៍និងបន្តសហការគ្នាទៅមុខទៀតប្រសិនបើមានល្បែងស៊ីសងខាងលើ។









