កន្លែងកំសាន្តមួយកន្លែងដែលមានយីហោ (ផែអាត់) កំពុងដំណើរការល្បែងស៊ីសង គគ្រឹកគគ្រេងកណ្ដាលក្រុងប៉ោយប៉ែត ខណៈសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់.
ខេត្តបន្ទាយមានជ័យ៖ មហាជនបានសំណូមពរដល់ ឯកឧត្តមលោក អ៊ុំ រាត្រិ អភិបាលខេត្តបន្ទាយមានជ័យ រួមនិងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សូមមានវិធានការណ៌ តាមផ្លូវច្បាប់ចំពោះម្ចាស់ទីតាំងបើកលេងល្បែង«ហ្គេមបាញ់ត្រី តាមប្រព័ន្ធអនឡាញ ប្រភេទ«កាស៊ីណូ »ស្ថិតនៅភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងតែលួចលាក់បើកលេង ផ្គើននិងបទបញ្ជាប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតស្តីពីការទប់ស្កាត់និងបង្រ្កាបបទល្មើសល្បែងស៊ីសង នៅទូទាំងរាជធានីខេត្ត(ពោល)មិនអនុវត្តន៌នូវគោលនយោបាយភូមិ,សង្កាត់ មានសុវត្ថភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា។មហាជននៅក្នុងភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត បានលើកឡើងថា?ជាទូទៅ ក្រុមអ្នកញៀនល្បែងតែងតែពពាក់ ពពូន ផ្គុំក្បាលគ្នា ចូលទៅលេងល្បែងស៊ីសង តាមអនឡាញគ្មានញញើតនិងទោសទណ្ឌ បន្តិចណាទាល់តែសោះ។ក្នុងនោះអស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ បានរក្សាភាពស្ងៀមស្ងាត់ មិនអនុវត្តន៌ តាមបទបញ្ជារបស់ប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើស ល្បែងស៊ីសងនៅទូទាំងរាជធានីខេត្ត។
មហាជនខាងលើ បានលើកឡើងទៀតថា? អស់លោកអាជ្ញាធរនិងសមត្ថកិច្ចក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានរក្សាភាពស្ងៀមស្ងាត់ ចំពោះទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីតាមអនឡាញខាងលើនេះ ក៌ដូចជានាំគ្នាផ្គើននិងបទបញ្ជាប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សង្ស័យតែទីតាំងល្បែងស៊ីសងតាមអនឡាញខាងលើនេះ សង្ស័យជាឆ្នាំងបាយ របស់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចក្នុងក្រុងប៉ោយប៉ែតទេដឹង?។
ក្រុមការងារអ្នកសារព័ត៌មានព្រុំសុជា ហតញ៉ូស៍ រងចាំការឆ្លើយបំភ្លឺ គ្រប់ស្ថាប័ន ពាក់ព័ន្ធ គ្រប់ពេល ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ ៕




