គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ល្បែងហ្គេមបាញ់ត្រីខ្នាតធំ ឈ្មោះG9KTVកំពុងបេីកលេងចាក់ភ្នាល់សុីសងយ៉ាងរំភើយ ដោយមិនរំខានដល់សមត្ថកិច្ចពាក់ព័ន្ធ ក្រុងប៉ោយប៉ែត ...

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ល្បែងហ្គេមបាញ់ត្រីខ្នាតធំ ឈ្មោះG9KTVកំពុងបេីកលេងចាក់ភ្នាល់សុីសងយ៉ាងរំភើយ ដោយមិនរំខានដល់សមត្ថកិច្ចពាក់ព័ន្ធ ក្រុងប៉ោយប៉ែត ...

 ល្បែងហ្គេមបាញ់ត្រីខ្នាតធំ ឈ្មោះG9KTVកំពុងបេីកលេងចាក់ភ្នាល់សុីសងយ៉ាងរំភើយ ដោយមិនរំខានដល់សមត្ថកិច្ចពាក់ព័ន្ធ ក្រុងប៉ោយប៉ែត ...

ប្រជាពលរដ្ឋនិងមហាជនលើកឡើងថាប្រុសមុខរាជរដ្ឋាភិបាលទើបតែដាក់បទបញ្ជាឱ្យបញ្ឈប់អាជីវកម្មល្បែងស៊ីសងទាំងអស់ទោះមានច្បាប់ឬក៏មិនមានច្បាប់ទូទាំងប្រទេសនៅពេលថ្មីៗនេះ។

ខេត្តបន្ទាយមានជ័យ:តាមការរាយការពីប្រជាពលរដ្ឋ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  បានបញ្ជាក់ឲ្យដឹងថា អ្នកដែលហ៊ានបេីកល្បែងហ្គេមបាញ់ត្រីយ៉ាងរលូន ប្រហែលជាបុគ្គលនោះមានខ្នងបង្អែករឹងមាំហេីយ ទេីបធ្វេីអ្វីៗតាមអំពេីចិត្ត។

កន្លងមកបទល្មើស ឆក់ ប្លន់ ហឹង្សា លួច ឆក់ សុទ្ធសឹងចេញ ពីល្បែង អស់ទាំងពី! ប្រជាពលរដ្ឋរស់នៅដោយភ័យខ្លាច ហើយក៍ ស្នើរសុំអោយលោក គាត ហ៊ុល អភិបាលនៃគណ:អភិបាលក្រុងប៉ោយប៉ែត  និងលោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត គួរចាត់វិធានការបង្រ្កាប ល្បែងទូហ្គេមបាញ់ត្រីបើកលេងយ៉ាងរលូនគ្មានខ្លាចញញើតអាជ្ញាធរបន្តិចសោះ។

ឯណាទៅពាក្យថា ស្របតាមគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព។

ប្រជាពលរដ្ឋ ក្នុងសង្កាត់អូរជ្រៅស្នើសុំដល់ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត នឹង លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះស្នងការនគរបាលបន្ទាយមានជ័យ គួរតែមានចំណាត់ការលើទីតាំងហ្គេមបាញ់ត្រី លក្ខណៈទ្រង់ទ្រាយធំនេះផង។
Previous Post Next Post