គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅក្នុងភូមិក្រោម ឃុំសន្លុង ស្រុកទ្រាំង ស្នើសុំគេចអន្តរាគមន៍ ពីរ លោកឈួន ផាន់ នី អភិបាលស្រុកទ្រាំង ជាពិសេស ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ទៅលើឈ្មោះស៊ុយ កំពុងចាក់ដីធ្វើធ្វើរបង បិទផ្លូវចំណីប្រឡាយ ខណៈលោកមេភូមិ មេឃុំ មិនហ៊ានក្អក។វគ្គ ១

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅក្នុងភូមិក្រោម ឃុំសន្លុង ស្រុកទ្រាំង ស្នើសុំគេចអន្តរាគមន៍ ពីរ លោកឈួន ផាន់ នី អភិបាលស្រុកទ្រាំង ជាពិសេស ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ទៅលើឈ្មោះស៊ុយ កំពុងចាក់ដីធ្វើធ្វើរបង បិទផ្លូវចំណីប្រឡាយ ខណៈលោកមេភូមិ មេឃុំ មិនហ៊ានក្អក។វគ្គ ១

 ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅ ក្នុងភូមិក្រោម ឃុំសន្លុង ស្រុកទ្រាំង ស្នើសុំគេចអន្តរាគមន៍ ពីរ លោកឈួន ផាន់ នី អភិបាលស្រុកទ្រាំង ជាពិសេស ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ទៅលើឈ្មោះស៊ុយ កំពុងចាក់ដីធ្វើធ្វើរបង បិទផ្លូវចំណីប្រឡាយ ខណៈលោកមេភូមិ មេឃុំ មិនហ៊ានក្អក។

ខេត្តតាកែវ: ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិក្រោម ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ បានប្រាប់មកអង្គភាពសារព័ត៌មានយើងខ្ញុំថា ដីចំណីប្រឡាយមានទន្ទឹង 8 ម៉ែត្រ។

ត្រូវបានឈ្មោះស៊ុយ កំពុងចាក់ដីធ្វើរបងបិទផ្លូវចំណីប្រឡាយ ខណ:ចំណីប្រឡាយគឺជាចំណីផ្លូវរូមសម្រាប់ពួកគាត់ធ្វើដំណើរទៅធ្វើស្រែធ្វើចំការនឹងជិះឡានជិះម៉ូតូចេញចូលទៅផ្ទះ។

ហើយពួកគាត់បានលើកឡើងទៀតថាដីចំណីប្រឡាយមាន សងខាង ៤ ម៉ែត្រ ៤ម៉ែត្រ សរុបទាំងអស់ ៨ម៉ែត្រ ត្រូវបានលោកស៊ុយ ចាក់ដីព័ទ្ធធ្វើរបង១មួយខាងចំណីប្រឡាយអស់ ៣ម៉ែត្រហើយសល់ តែ១ម៉ែត្រទេ អោយពួកគាត់ដើរ។

ពួកគាត់បានលើកឡើងបន្តប្រាប់អង្គភាពយើងខ្ញុំទៀតថា នៅសល់តែពីរបីថ្ងៃទៀតទេ ផ្ទះប្រជាពលរដ្ឋដែលនៅខាងក្នុងនោះគាត់ត្រូវការកូន ហើយពួកគាត់បានសុំសំណូមពរទៅឲ្យលោកស៊ុយជួយសម្រួលដកររបងចេញដើម្បីឲ្យឡាននិងម៉ូតូជិះចូលទៅខាងក្នុង ត្រូវបានលោកស៊ុយជេរប្រមាថមាក់ងាយខ្លាំងៗទៅលើពួកគាត់។

ហើយពួកគាត់បានលើកឡើងទៀតថាពួកគាត់បានទៅសាលាឃុំដាក់ពាក្យបណ្ដឹងហើយតែខាងឃុំបានឲ្យជំនាញឃុំមកដែរតែមកដល់បានត្រឹមតែអង្គុយមើលគ្មានសម្រួលអ្វីឲ្យដករបងចេញទេ។

ទាក់ទងរឿងដីចំណីប្រឡាយនៅត្រង់ចំណុចភូមិក្រោម ឃុំសន្លុង ស្រុកទាំងខេត្តតាកែវ អង្គភាពសារព័ត៌មានយើងខ្ញុំបានធ្វើការទាក់ទងនិងសម្ភាសន៍ផ្ទាល់ជាមួយលោកមេឃុំសន្លុង តាមទូរស័ព្ទលោកឆ្លើយមកប្រាប់អង្គភាពយើងខ្ញុំថាលោកបានឲ្យជំនាញខាងឃុំចុះមកសម្រួលដែរតែសម្រួលបានតែ១ម៉ែត្រទេ។

ជាចុងក្រោយប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិក្រោម ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ បានលើកម្រាមដៃដប់សូមសំណូមពរនឹងសុំគេតអន្តរាគមន៍ទៅលោកឈួន ផាន់ នី អភិបាលស្រុកទ្រាំងនឹងឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ដែលអាចឱ្យលោកស៊ុយនេះដកប្រគោល របងចេញសម្រាប់ឲ្យគាត់ធ្វើដំណើរដឹកគោ ដឹកក្របី ជិះម៉ូតូជិះឡានបាន ខណៈដីចំណីផ្លូវប្រលាយនេះជាដីរបស់រដ្ឋ។



Previous Post Next Post