លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការពារក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ
នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអនុវត្ត ប្រកាសលេខ ៨៧៣ ប្រក ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ស្តីពីបទវិន័យនគរបាលជាតិកម្ពុជា, សេចក្តីណែនាំលេខ ០០៧ សណន ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤, និងផ្សព្វផ្សាយផែនការការពារក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៤។
ដោយមានការចូលរួមពី លោក-លោកស្រី អធិការរង នាយផ្នែក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ។
ក្នុងកិច្ចប្រជុំនេះដែរ លោកអធិការ បានណែនាំឱ្យ លោកអធិការរងទទួលដឹកនាំប៉ុស្តិ៍ និងនាយប៉ុស្តិ៍ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ប្រកាស សេចក្តីណែនាំ និងផែនការការពារ ខាងលើ ដល់មន្រ្តីក្រោមឱវាទបន្ត។