ល្បែងហ្គេមបាញ់ត្រីខ្នាតធំ (ឈ្មោះឡៃលី ក្លឹប ប៊ីយ៉ា) កំពុងបេីកលេងចាក់ភ្នាល់សុីសងយ៉ាងរំភើយ ដោយមិនរំខានដល់សមត្ថកិច្ចពាក់ព័ន្ធ ខណ្ឌពោធិ៍សែនជ័យ..
រាជធានីភ្នំពេញ:តាមការរាយការពីប្រជាពលរដ្ឋ រស់នៅភូមិក្បាលដំរី សង្កាត់កាកាបទី ២ ខណ្ឌពោធិសែនជ័យ បានបញ្ជាក់ឲ្យដឹងថា អ្នកដែលហ៊ានបេីកល្បែងហ្គេមបាញ់ត្រីយ៉ាងរលូន ប្រហែលជាបុគ្គលនោះមានខ្នងបង្អែករឹងមាំហេីយ ទេីបធ្វេីអ្វីៗតាមអំពេីចិត្ត។កន្លងមកបទល្មើស ឆក់ ប្លន់ ហឹង្សា លួច ឆក់ សុទ្ធសឹងចេញ ពីល្បែង អស់ទាំងពី! ប្រជាពលរដ្ឋរស់នៅដោយភ័យខ្លាច ហើយក៍ ស្នើរសុំអោយ លោក ម៉ម វុធី អធិការខណ្ឌពោធិ៍សែនជ័យ និង លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ គួរចាត់វិធានការបង្រ្កាប ល្បែងទូហ្គេមបាញ់ត្រីបើកលេងយ៉ាងរលូនគ្មានខ្លាចញញើតអាជ្ញាធរបន្តិចសោះឯណាទៅពាក្យថា ស្របតាមគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព។ប្រជាពលរដ្ឋ ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ អំពាវនាវ ដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំង ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គួរតែមានចំណាត់ការលើទីតាំងហ្គេមបាញ់ត្រី លក្ខណៈទ្រង់ទ្រាយធំនេះផង។


