ពិតជាខ្លាំងមែន! ទីតាំងផលិតបារីរបស់ជនជាតិចិន គ្មានច្បាប់អនុញ្ញាតដ៏ធំ និងដុសស្លែមួយកន្លែងនៅខណ្ឌដង្កោ អាចបើកដំណើរការយ៉ាងរលូន សង្ស័យចេះបំបាំងកាយមេីលទៅ?
ទីតាំងមួយកន្លែងបើយើងមើលពីខាងក្រៅគឺគ្មានអ្នកណាចាប់អារម្មណ៍ឡើយចំពោះទីតាំងផលិតបារីក្លែងក្លាយនិងខុសច្បាប់មួយកន្លែង គឺស្មានតែរោងចក្រធម្មតា មើលទៅស្ងប់ស្ងាត់តែម្ដង គឺហាក់ដូចជា អំណោយផលដល់ឈ្មួញទុច្ចរិតសម្រាប់ លាក់បាំងនូវការជួញដូរអំពើខុសច្បាប់ផ្សេងៗ។ជាក់ស្ដែងទីតាំងរោងចក្រមួយកន្លែងនេះបានកំពុងមមាញឹក ដោយការផលិតនៅបារីខុសច្បាប់ និងក្លែងក្លាយ ដែលមានថៅកែជាជនជាតិចិន ដោយឲ្យអ្នកគ្រប់គ្រង និងបុគ្គលិកជាជនជាតិខ្មែរ ។ ចំពោះទីតាំងខាងលើនេះគឺស្ថិតនៅទីតាំងផលិតបារីរបស់ជនជាតិចិននៅក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ នេះបើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋាននោះ សូមមិនបញ្ចេញឈ្មោះ ប្រាប់មកកាន់អង្គភាពសារព័ត៌មានយើង។ប្រភពបានឲ្យដឹងទៀតថា ក្រុមឈ្មួញទាំងនោះ មានចេតនា ក្នុងបទល្មើសគេចពន្ធគយ បំបាត់ចំណូលពន្ធ ចូលរដ្ឋ លួចបង្កើតទីតាំងផលិតបារីម៉ាកថ្លៃៗ បណ្តាលឱ្យខូចគុណភាពនិងសុខភាពអ្នកប្រើប្រាស់ជាពិសេសថ្លែងបន្លំផលិតផលក្រុមហ៊ុនបារីផ្សេងៗដែលគេបានបង់ពន្ធចូលរដ្ឋយ៉ាងត្រឹមត្រូវ។
ជាការសំណូមពរ របស់ប្រជាពលរដ្ឋសុំស្នើសុំដល់ នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធាន គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នឹង ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ មេត្តាចាត់មន្រ្តីជំនាញចុះទៅពិនិត្យនិងមានវិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់ទីតាំងផលិតបារីខុសច្បាប់ និងដុះស្លែដែលធ្វើប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរចំពោះអ្នកប្រើប្រាស់និងជាពិសេសប៉ះពាល់ដល់ម៉ាក់បារីផ្សេងៗដែលគេបានបង់ពន្ធចូលរដ្ឋចូលជាតិយ៉ាងត្រឹមត្រូវ៕


