គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ពិរុទ្ធ​ជនម្នាក់ សម្ងំលាក់ខ្លួនជួញដូរគ្រឿងញៀនអស់ច្រើនឆ្នាំ ចុងក្រោយត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារ!

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ពិរុទ្ធ​ជនម្នាក់ សម្ងំលាក់ខ្លួនជួញដូរគ្រឿងញៀនអស់ច្រើនឆ្នាំ ចុងក្រោយត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារ!

 ពិរុទ្ធ​ជនម្នាក់ សម្ងំលាក់ខ្លួនជួញដូរគ្រឿងញៀនអស់ច្រើនឆ្នាំ ចុងក្រោយត្រូវបានអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារ! 

ពិរុទ្ធ​ជន​ឈ្មោះ ប៉ែន រិទ្ធី ហៅ ម៉ូវ ហៅ ហ៊ាយួន ភេទ ប្រុស អាយុ ២៩ឆ្នាំ ជាមេជួញដូរគ្រឿងញៀនដ៏សកម្មមួយរូប ដែលត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចវិនិច្ឆ័យសេចក្តី ដោយផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ ០៣ឆ្នាំ (បីឆ្នាំ) និង ពិន័យជាប្រាក់ចំនួន ៦.០០០.០០០៛ (ប្រាំមួយលានរៀល) ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅផ្ទះលេខ ២៩ បុរីពិភពថ្មី ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ ហើយកន្លងមកជននេះ តែងតែមានភាពប៉ិនប្រសប់ ក្នុងការសម្ងំលាក់ខ្លួនគេចពីការតាមប្រម៉ាញ់របស់សមត្ថកិច្ចអស់ជាច្រើនឆ្នាំ រហូតដល់តុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួន លេខ៣៧៧ «ង» ដចន ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ចេញដោយលោក ស សំណាង ចៅក្រមជុំនំជម្រះ សាលាដំបូងរាជធានីភ្នំពេញ និងចុងក្រោយត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ខ្លួនបាន នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ផងដែរ៕




Previous Post Next Post