អបអរសាទរទិវាសេរីភាពអ្នកសារព័ត៌មានក្នុងពិធីជួបជុំពិសារភោជនាហារសាមគ្គីជាមួយអ្នកសារព័ត៌មានលេីកទី៦ ជិត៥ពាន់នាក់ ក្រោមអធិបតីភាពដល់ខ្ពង់ខ្ពស់ សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតស្ថិតនៅមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៌កោះពេជ្រ រាជធានីភ្នំពេញ។
ភ្នំពេញ) ៖ នារសៀលថៃ្ងសុក្រ ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុង ទិវាសេរីភាពសារព័ត៌មាន និងពិធីជួបជុំពិសារអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ស្ថិតនៅមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៌កោះពេជ្រ រាជធានីភ្នំពេញ ដោយមានអ្នកសារព័ត៌មានចូលរួមប្រមាណជិត៥ពាន់នាក់៕ក្នុងឱកាសនេះដែរ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង បានអញ្ជើញមកសួរសុខទុក្ខនឹងសំណេះសំណាលជាមួយបងប្អូនអ្នកសារព័ត៌មានដែលមានអាជ្ញាប័ណ្ណក្នុងខេត្តព្រៃវែង។អបអរសាទរទិវាសេរីភាពអ្នកសារព័ត៌មានក្នុងពិធីជួបជុំពិសារភោជនាហារសាមគ្គីជាមួយអ្នកសារព័ត៌មានលេីកទី៦ ជិតពាន់៥នាក់ ក្រោមអធិបតីភាពដល់ខ្ពង់ខ្ពស់ សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតស្ថិតនៅមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៌កោះពេជ្រ រាជធានីភ្នំពេញ។
ដោយPSC
-










