ចាប់ខ្លួនទាហានអ៊ីស្រាអែលម្នាក់ ដែលបង្ហោះវីដេអូគំរាមធ្វើរដ្ឋប្រហារប្រឆាំងរដ្ឋមន្ត្រីការពារជាតិ
កូនប្រុសលោក Netanyahu លោក Yair Netanyahu បានចែករំលែកឃ្លីបវីដេអូមួយដែលកងកម្លាំង IDF ម្នាក់និយាយគំរាមធ្វើរដ្ឋប្រហារយោធាប្រឆាំងនឹងរដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant នៅពេលអ៊ីស្រាអែល ទទួលជ័យជម្នះទាំងស្រុងនៅហ្គាហ្សា។លោក Yair បានសរសេរលើ Telegram ថា ទាហាននៅក្នុងវីដេអូនោះ ប្រកាសថាអំឡុងពេលមានជម្លោះ ខ្លួននឹងគោរពតែរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីដែលមិនមែនជាក្រុមឧទ្ទាមប៉ុណ្ណោះ។គួរបញ្ជាក់ថា ទាហានដែលជាប់ចោទត្រូវបានកងរាជអាវុធហត្ថសួរចម្លើយដោយសង្ស័យពីបទបះបោរញុះញង់ឱ្យមានការបះបោរ និងមិនធ្វើតាមបញ្ជាហើយក៏ត្រូវបណ្តេញចេញពីកាតព្វកិច្ចផងដែរ៕



