អភិបាលខេត្តព្រៃវែង បានទទួលជួប លោក សុខ ចេន តំណាងអគ្គនាយកក្រុមហ៊ុន អេស សុី គ្រុប ដើម្បីសម្ដែងការគួរសម ពិភាក្សាការងារ និងប្រគល់ សម្រាប់ការជួយកសាងសមិទ្ធិផលនានា ថាវិកាចំនួន(ហុកសិបពាន់ដុល្លារអាមេរិក) និងជួសជុលអគារសិក្សា១ខ្នង ស្មើនឹង០៥បន្ទប់ នៅវិទ្យាល័យព្រះអង្គឌួង ក្រុងព្រៃវែង
(ព្រៃវែង) ៖ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង បានទទួលជួប លោក សុខ ចេន អគ្គនាយករងក្រុមហ៊ុន អេច អេស សុី គ្រុបតំណាងលោកឧកញ៉ា សុខ ហុង អគ្គនាយកក្រុមហ៊ុន អេស សុី គ្រុប ដើម្បីសម្ដែងការគួរសម ពិភាក្សាការងារ និងប្រគល់លិខិតថ្លែងអំណរគុណ សម្រាប់ការជួយកសាងសមិទ្ធិផលនៅក្នុងសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ អស់ថវិកាចំនួន$៦០,០០០(ហុកសិបពាន់ដុល្លារអាមេរិក) និងជួសជុលអគារសិក្សា១ខ្នង ស្មើនឹង០៥បន្ទប់ នៅវិទ្យាល័យព្រះអង្គឌួង ក្រុងព្រៃវែង ខេត្តព្រៃវែង អស់ថវិកា$២៥,០០០ (ម្ភៃប្រាំពាន់ដុល្លារអាមេរិក) ថវិកាសរុបទាំងអស់ចំនួន $៨៥,០០០ (ប៉ែតសិបប្រាំពាន់ដុល្លារអាមេរិកគត់)។ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ សូមជូនពរដល់ លោកឧកញ៉ា សុខ ហុង អគ្គនាយកក្រុមហ៊ុន អេស សុី គ្រុប ព្រមទាំងសហការី សូមបានជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។





