គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
នារីម្នាក់ត្រូវបានជនសង្ស័.យច្របា.ច់កសម្លា.ប់ នៅបន្ទប់ជួល រួចយកទៅព្យួរ.ក នៅជាប់និងចង្រឹងទ្វារ ហើយបិទទ្វារ ចាក់សោរពីខាងក្រៅ រត់គេចខ្លួនបាត់ស្រមោល។

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

នារីម្នាក់ត្រូវបានជនសង្ស័.យច្របា.ច់កសម្លា.ប់ នៅបន្ទប់ជួល រួចយកទៅព្យួរ.ក នៅជាប់និងចង្រឹងទ្វារ ហើយបិទទ្វារ ចាក់សោរពីខាងក្រៅ រត់គេចខ្លួនបាត់ស្រមោល។

 ភ្នំពេញ-នារីម្នាក់ត្រូវបានជនសង្ស័.យច្របា.ច់កសម្លា.ប់ នៅបន្ទប់ជួល រួចយកទៅព្យួរ.ក នៅជាប់និងចង្រឹងទ្វារ ហើយបិទទ្វារ ចាក់សោរពីខាងក្រៅ រត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបង្កភ្ញាក់ផ្អើល នាវេលាម៉ោង ៤ នឹង ៤៥នាទីរសៀលថ្ងៃ ២៣ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅត្រង់ចំណុចបន្ទប់ជួលជាន់ទី០១ តាមបណ្តោយផ្លូវ ២៨៧ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 

ជនរ.ងគ្រោះឈ្មោះ  សួន មករា  អាយុ២២ឆ្នាំ  ភេទស្រីស្រុកកំណើតនៅ ខេត្តតាកែវ ស្នាក់នៅបច្ចុប្បន្ន បន្ទប់ជួលជាន់ទី០១ ក្នុងសង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក រាធានីភ្នំពេញ។ 

បើតាមការបញ្ជាក់ពីអ្នកក្បែរខាងបានប្រាប់អោយដឹងថា នៅប្រមាណវេលាម៉ោង ០៣ទាបភ្លឺ ឈានចូលថ្ងៃសៅរិ៍ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ គាត់បានឃើញ នារីរ.ងគ្រោះខាងលើ នឹងបុរសជាសង្សារបានដើរឡើងបន្ទប់ជាមួយគ្នា រួចក៏ចូលក្នុងបន្ទប់ចាក់សោរបាត់តែម្តង។ 

ប្រភពពីក្រុមគ្រួសារសាច់ញាត្តិបានអោយដឹងថា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤នេះ គាត់បានទាក់ទងមកកូនស្រី តាមរយៈទូរស័ព្ទជាច្រើនដង ប៉ុន្តែជនរ.ងគ្រោះជាកូន ខាងលើ មិនបានលើកទូរស័ព្ទនោះឡើយ។ ភ្លាមៗ ក្រុមគ្រួសាររបស់ជនរ.ងគ្រោះក៏បានចេញពីខេត្តតាកែវឡើងមកភ្នំពេញ ដើម្បីមកមើលកូនស្រីរបស់ខ្លួន។ ប៉ុន្តែខណៈពេលមកដល់វេលាម៉ោង ៤នឹង៣៥នាទីរសៀលថ្ងៃដដែល មកដល់ចំណុចខាងមុខបន្ទប់ជួល ក៏ស្រាប់តែទ្វារបន្ទប់ចាក់សោរ ប៉ុន្តែគាត់មើលទៅខាងក្នុងបន្ទប់ ឃើញស្រមោលប៉ុន្តែគោះទ្វារយ៉ាងណាក៏មិនព្រមបើកទ្វារសោះ ទើបភ្លាមៗ គាត់បានហៅអ្នកក្បែរខាងមកជួយកាត់សោរបន្ទប់។ បន្ទាប់ពីកាត់រួច ក្រុមគ្រួសារចូលទៅក្នុងបន្ទប់ នឹងបានធុំក្លិនស្អុយ ខណៈនោះដែរគាត់ក៏បានក្រឡេកមើលក្រោយ ក៏ស្រាប់តែឃើញសា.កស.ពកូនស្រី របស់ខ្លួន បានច.ងកជាប់នឹងចង្រឹងដែក ជាប់នឹងទ្វារស្លា.ប់បា.ត់ប.ង់ជីវិ.តបាត់ទៅហើយ ។ ដោយពេលនោះដែរ ក្រុមគ្រួសារបានស្រែកទ្រហោយំ បង្កអោយអ្នកក្បែរខាងបង្កភ្ញាក់ផ្អើល រាយការណ៍ជូនសមត្ថកិច្ច ដើម្បីមកជួយអន្តរាគមន៍។ 

បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ នឹងបន្តទាក់ទងទៅសមត្ថកិច្ចជំនាញចក្ខុនឹងកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យសា.កស.ព បានឃើញថា មានស្លាកស្នាម ម្រាមដៃនៅលើបំពង់ក និងឃើញសភាពសពច.ង.កនឹងខ្សែជាប់ចង្រឹងទ្វារតែម្តង។ ក្រោយធ្វើការត្រួតពិនិត្យសពរួច សមត្ថកិច្ចបានសន្និដ្ឋានថា គឺជាករណីឃា.ត.ក.ម្ម  ដោយជ.នរងគ្រោះមុនពេលស្លា.ប់ ត្រូវបានមនុស្សច្រ.បា.ច់.កសម្លា.ប់ រួចយកទៅព្យួ.រ.កតាមក្រោយ។ ចំណែកស.ព ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើត៕ 


Previous Post Next Post