ទាក់ទងរឿងហាងកាហ្វេសុខសាន្ត២ក្នុងទឹកដីសង្កាត់ស្ទឹងមានជ័យទី៣ សង្ស័យបង្កប់ល្បែងស៊ីសងអនឡាញ ខណៈនេះសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣ ចុះទៅដល់ទីតាំងឃើញថាមិនមានល្បែងស៊ីសងទេ។
រាជធានីភ្នំពេញ. ក្រោយពីអ្នកសារព័ត៌មាននឹង ជាពលរដ្ឋរាយការណ៍ និង ផ្ដល់ព័ត៌មានជូន លោកឯមភារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី៣។ថានៅផ្ទះលក់កាហ្វេ មានឈ្មោះកាហ្វេសុខសាន្ត២ ថាមានបង្កប់ល្បែងស៊ីសងមាន់ជល់អនឡាញ និង ឡុងតូ អនឡាញ នៅតាមបណ្ដោយផ្លូវ ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ។មួយសន្ទុះក្រោយមកប្រហែលជាកន្លះម៉ោង លោកឯមភារី មេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី ៣ បានដឹកនាំកម្លាំងប៉ុស្តិ៍ ចុះដល់ទីតាំងត្រង់ចំណុចផ្ទះលក់កាហ្វេមានឈ្មោះថាសុខសាន្ត២ឃើញថា មិនមានទេ។
មានតែលក់កាហ្វេធម្មតានោះទេ នេះបើតាមការបញ្ជាក់ពីលោកឯមភារីមេប៉ុស្តិ៍សង្កាត់ស្ទឹងមានជ័យទី ៣ប្រាប់អង្គភាពសារព័ត៌មានយើងខ្ញុំនៅថ្ងៃ២២ ខែមិថុនា ឆ្នាំ ២០២៤។
ហើយលោកឯមភារី មេប៉ុស្តិ៍សង្កាត់ស្ទឹងមានជ័យទី៣ សុំអរគុណទៅដល់ប្រជាពលរដ្ឋ និង អ្នកសារព័ត៌មានដែលបានរាយការណ៍និងផ្ដល់ព័ត៌មានជូន។






