គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ករណីនេះជារឿងឃាតកម្ម! សមត្ថកិច្ចបំបែកសំណុំរឿងអគ្គិភ័យ ឆេះសណ្ឋាគារ អន្តរជាតិ នៅម្តុំចំណោតអូរសំអាត ក្រុងព្រះសីហនុ...

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ករណីនេះជារឿងឃាតកម្ម! សមត្ថកិច្ចបំបែកសំណុំរឿងអគ្គិភ័យ ឆេះសណ្ឋាគារ អន្តរជាតិ នៅម្តុំចំណោតអូរសំអាត ក្រុងព្រះសីហនុ...

 ករណីនេះជារឿងឃាតកម្ម! សមត្ថកិច្ចបំបែកសំណុំរឿងអគ្គិភ័យ ឆេះសណ្ឋាគារ អន្តរជាតិ នៅម្តុំចំណោតអូរសំអាត ក្រុងព្រះសីហនុ...

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចបំបែកសំណុំរឿងអគ្គិភ័យ ឆេះសណ្ឋាគារ អន្តរជាតិ នៅម្តុំចំណោតអូរសំអាត ក្រុងព្រះសីហនុ កាលពីល្ងាចថ្ងៃ១៤មិថុនា ថ្មីៗនេះ ដែលបណ្តាលឲ្យបុរសជនជាតិចិនម្នាក់ឆេះស្លា.ប់ ដោយបញ្ជាក់ថា ករណីនេះជារឿងឃា.ត.កម្ម។

បើតាមសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ឲ្យដឹងជាបឋមនៅថ្ងៃ២១មិថុនា២០២៤ថា ក្រោមកិច្ចសហការពីសមត្ថកិច្ចចំរុះនិងផ្នែកជំនាញពាក់ពន្ធ័ សមត្ថកិច្ចបានចា.ប់ខ្លួនជនសង្ស័.យ ជាជនជាតិខ្មែរម្នាក់ ឈ្មោះ គៀន គន្ធា ភេទប្រុស អាយុ៣៤ឆ្នំា ជនជាតិខ្មែរ ត្រង់ចំណុចឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នំាង ។ 

សមត្ថកិច្ចអះអាងថា ជាអ្នកចាក់ប្រេងដុតទៅលើជនរងគ្រោះ បង្កទៅជាអគ្គិភ័យឆេះរលាកជនរងគ្រោះ និងរាលដាលឆេះផ្នែកខាងក្រោមក្នុងសណ្ឋាគារអន្តរជាតិនោះ ប៉ុន្តែបានរលត់ទៅវិញ ក្រោយសមត្ថកិច្ចចំរុះនិងក្រុមសង្គ្រោះអន្តរាគមន៍ពន្លត់។

សូមបញ្ជាក់ថា ក្រោយកើតហេតុជនសង្ស័យ  (ដែលទើបចាប់បាននេះ)បានរត់គេចខ្លួន ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ តែដោយសារស្ថានភាពរលាកធ្ងន់ធ្ងរ ជនរងគ្រោះក៏បានស្លា.ប់នៅពេលបន្ទាប់។

ករណីនេះ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ កំពុងបន្តនិតិវិធីទៅលើជនសង្សយ័តាមផ្លូវច្បាប់៕


Previous Post Next Post