គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ក្រឡាប់រថយន្តនៅស្រុកអូររាំងខេត្តមណ្ឌលគិរីស្លាប់ម្នាក់របួស២នាក់

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ក្រឡាប់រថយន្តនៅស្រុកអូររាំងខេត្តមណ្ឌលគិរីស្លាប់ម្នាក់របួស២នាក់

 ក្រឡាប់រថយន្តនៅស្រុកអូររាំងខេត្តមណ្ឌលគិរីស្លាប់ម្នាក់របួស២នាក់

ករណីក្រឡាប់រថយន្តនៅស្រុកអូររាំង ត្រូវសមត្ថកិច្ចត្រួតពិនិត្យឃើញថា មនុស្សម្នាក់បានស្លាប់ និង២នាក់ទៀត រងរបួសនៅក្នុងហេតុការណ៍ក្រឡាបរថយន្ត ហេតុការនេះបានកើតឡើង កាលពីព្រឹកថ្ងៃទី ១១ កក្កដា ២០២៤នេះ នៅលើកំណាត់ផ្លូវជាតិលេខ៧៦A ក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគីរី ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្តដែលរងគ្រោះម៉ាក TACOMA ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2AT-847 9 ។

ពលរដ្ឋនៅក្បែកន្លែងកើតហេតុថា មិនដឹងមូលហេតុអ្វីរថយន្តនោះបានរេចង្កូតទៅបុកបង្កោលភ្លើង ហើយតូបលក់ដូរនៅក្បែរចិញ្ចើមផ្លូវ បណ្តាលឲ្យក្រឡាប់បាត់បង់ជីវិតស្ត្រីម្នាក់ និងរងរបួស ធ្ងន់ ២នាក់ ។

សមត្ថកិច្ចបានបង្ហាញទៀតថា ជនរងគ្រោះទាំងនោះមានស្រុក កំណើត នៅភូមិស្រឯម  ឃុំចំបក់ ស្រុកបាទី  ខេត្តតាកែវ ។ ក្រោយកើតហេតុសាកសពត្រូវបានបញ្ជូនយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែករថយន្តត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូររាំង ខេត្តមណ្ឌលគិរី៕

Previous Post Next Post