ប្រជាពលរដ្ឋសំណូមពរដល់លោកលោកវរៈសេនីយ៍ឯក រស់ ចន្ថា អធិការស្រុកស្អាងសូមមេត្តាជួយចាត់វិធានការណ៌តាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងស៊ីសងមាន់ជល់អនឡាញ១កន្លែងក្នុងភូមិព្រែកអុងប៉ាង ឃុំទឹកវិល/ស្រុកស្អាង ខណះពេលដែលអាជ្ញាធរឃុំទឹកវិល រក្សាភាពស្ងៀមស្ងាត់។
ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋដែលរស់ នៅភូមិព្រែកអុងប៉ាង ឃុំទឹកវិល ស្រុកស្អាងខេត្តកណ្ដាល បានសំណូមពរដល់លោកវរសេនីយ៍ឯក រស់ ចន្ថាអធិការនគរបាលស្រុកស្អាង សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងស៊ីសងមាន់ជល់អនឡាញ១កន្លែងខាងលើនេះ។ដែលកំពុងតែបើកដំណើរការ ពង្វក់ក្រុមពួកអ្នកញៀន ល្បែងទាំង ចាស់ ទាំង ក្មេង ឲ្យចូលទៅលេង ខណះពេលដែលអស់លោកអាជ្ញាធរ និងសមត្ថកិច្ច ឃុំទឹកវិល បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់ថ្នាក់ដឹកនាំ ស្តីពីការទប់ស្កាត់ និងបង្ក្រាប បទល្មើសល្បែងស៊ីសង គ្រប់ប្រភេទនៅទូទាំងរាជធានីខេត្ត។ពលរដ្ឋបាននាំគ្នាដាក់ការសង្ស័យ ទៅលើអាជ្ញាធរ និង សមត្ថកិច្ច ក្នុងឃុំទឹកវិល ករណីល្បែងស៊ីសងមាន់ជល់អនឡាញខាងលើនេះ សង្ស័យជាឆ្នាំងបាយ របស់អស់លោកផងក៌មិនដឹង? ទើបអស់លោកនាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់ថ្នាក់ដឹកនាំ (ពោល)មិនអនុវត្តន៌នូវគោលនយោបាយភូមិសង្កាត់ទាំង៩ចំណុចរបស់ក្រសួងមហាផ្ទៃទៀតផង។
សូមរំលឹកថា! ថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានចេញបទបញ្ជាអោយ អភិបាលរាជធានី.ខេត្តទាំងអស់នូវទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”៕




