ទីតាំងផ្ទះបើកល្បែងហ្គេមបាញ់ត្រី១កន្លែងស្ថិតនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ ៦សង្ស័យមានការបើកភ្លើងខៀវពីអាជ្ញាធរមូលដ្ឋានបានមិនធ្វើការចុះបង្កាប!!
រាជធានីភ្នំពេញ:ពលរដ្ឋដែលរស់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ ៦ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានរៀបរាប់មកកាន់អង្គភាពសារព័ត៌មានព្រុំសុជា ហតញូស៍ យើងខ្ញុំថា ទូទៅក្រុមពួកញៀនល្បែងហ្គេមបាញ់ត្រី តែងតែប្រមូលផ្ដុំក្បាលគ្នាដើរមកលេងល្បែងនៅផ្ទះខាងលើនេះ សម្បូរទៅដោយក្រុមមនុស្សភ្នែកស្លក់ៗ រាងស្គមៗ និយាយមើលលើ មើលក្រោម មាត់រាងវៀច ហើយពួកគាត់បានលើកឡើងទៀតថា ធ្លាប់រាយការណ៍ទៅអាជ្ញាធរមូលដ្ឋានដែរតែហាក់បីដូចមិនមានចំណាត់ការនោះទេ។ពួកគាត់បានលើកឡើងថាសង្ស័យ អាជ្ញាធរមូលដ្ឋានជាអ្នកបើកភ្លើងខៀវអោយម្ចាស់ផ្ទះនឹងហើយមើលទៅបានមិនធ្វើការចុះបង្ក្រាប។ទាក់ទងរឿងផ្ទះបើកលេងល្បែងហ្គេមបាញ់ត្រីនៅភូមិសាស្ត្រខាងលើនេះ អង្គភាពសារព័ត៌មាន ព្រុំសុជាហត់ញូស៍យើងខ្ញុំ បានទាក់ទងនឹងរាយការណ៍ផ្ទាល់តាមរយៈ telegram ទៅកាន់ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ លោកឆ្លើយមកកាន់អង្គភាពយើងខ្ញុំវិញថា ចាំអោយកម្លាំងចុះទៅ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានលើកឡើងទៀតថាពួកហ្នឹងមិនខ្លាចធ្លាក់ទឹកទន្លេទេអី។
ហេតុដូច្នេះហើយ ប្រជាពលរដ្ឋ ក៏ដូចជាមហាជន ទូទៅ សំណូមពរទៅដល់ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែងស៊ីសង ១កន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ។
ស្របតាមគោនយោបាយភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ កន្លងមកនោះ!។



