គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
មន្ត្រីជាន់ខ្ពស់កម្ពុជា ចែករំលែកនូវទស្សនៈមួយចំនួនលើទិសដៅអនាគត នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

មន្ត្រីជាន់ខ្ពស់កម្ពុជា ចែករំលែកនូវទស្សនៈមួយចំនួនលើទិសដៅអនាគត នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

 

មន្ត្រីជាន់ខ្ពស់កម្ពុជា ចែករំលែកនូវទស្សនៈមួយចំនួនលើទិសដៅអនាគត នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង
ចេញផ្សាយ ថ្ងៃទី ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៩ ដែលមានសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រថៃជាសហប្រធាន នៅទីក្រុងឈៀងម៉ៃប្រទេសថៃនាពេលថ្មីៗនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះ លទ្ធផលសំខាន់ៗដែលទទួលបានពីការអនុវត្តគម្រោងក្នុងអនុតំបន់មេគង្គក្រោមមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ចាប់តាំងពីឆ្នាំ ២០១៧ និងត្រៀមខ្លួនរួចជាស្រេចដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគម្រោងថ្មី ដែលបានផ្តល់ឱ្យកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្ដល់មូលនិធិនៃគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដើម្បីជាការរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងអនុតំបន់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីលទ្ធផលនៃកិច្ចប្រជុំខាងលើ,  ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានចែករំលែកនូវទស្សនៈមួយចំនួនលើទិសដៅអនាគត នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រួមមាន៖

១. បន្តខិតខំប្រឹងប្រែងជំរុញពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការអភិវឌ្ឍបៃតងក្នុងតំបន់

២. ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មបន្ថែមទៀត ជាពិសេសដោយមានការគាំទ្រពីបច្ចេកវិទ្យាទំនើប និងការច្នៃប្រឌិត

៣. រួមគ្នា ដោះស្រាយការបំពុលខ្យល់ដែលបង្កការគំរាមកំហែងមិនត្រឹមតែដល់សុខភាពប៉ុណ្ណោះទេ ថែមទាំងដល់សេដ្ឋកិច្ចក្នុងតំបន់ សន្តិសុខស្បៀង ទឹក និងអាកាសធាតុ

និង៤. ខិតខំប្រឹងប្រែងរួមគ្នាក្នុង ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនក្នុងចំណោមប្រទេសមេគង្គ-ឡានឆាង ជាពិសេសការឆបោក តាមអ៊ីនធឺណិត ឧក្រិដ្ឋកម្មបច្ចេកវិទ្យា ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មផ្សេងៗទៀត។

តាមសេចក្តីប្រកាសព័ត៌មានខាងលើ បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានអនុម័តឯកសារលទ្ធផលចំនួន៤ រួមមាន៖

១. សេចក្តីប្រកាសព័ត៌មានរួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៩

២. សេចក្តីប្រកាសរួម ស្ដីពីគំនិតផ្តួចផ្តើមខ្យល់ស្អាតនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

៣. សេចក្ដីប្រកាសរួមស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ក្រោមក្របខ័ណ្ឌកិច្ច សហប្រតិបត្តិការមេគង្គ-ឡានឆាង

និង៤. គំនិតផ្តួចផ្តើមស្តីពីការធ្វើឱ្យស៊ីជម្រៅនៃកិច្ចសហ ប្រតិបត្តិការឡានឆាង-មេគង្គលើវិស័យធនធានទឹក។

សូមបញ្ជាក់ជូនថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៩ ដែលមានសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រថៃជាសហប្រធាន នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងឈៀងម៉ៃប្រទេសថៃនាពេលថ្មីៗនេះ ត្រូវបានធ្វើឡើង ក្រោមមូលបទ «ឆ្ពោះទៅកាន់វាសនារួមគ្នានៃតំបន់មេគង្គ-ឡានឆាង ដែលមានសុវត្ថិភាព ជាងមុន និងប្រកបដោយចីរភាព»៕

Previous Post Next Post