គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
អតិថិជនទិញផ្ទះ បងប្រាក់គ្រប់ចំនួនហើយបែរជាបុរី មនោរម្យព្រែកតាទែន មិនមានប្លង់ជូនអតិថិជនទៅវិញ។

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

អតិថិជនទិញផ្ទះ បងប្រាក់គ្រប់ចំនួនហើយបែរជាបុរី មនោរម្យព្រែកតាទែន មិនមានប្លង់ជូនអតិថិជនទៅវិញ។

 អតិថិជនទិញផ្ទះ បងប្រាក់គ្រប់ចំនួនហើយបែរជាបុរី មនោរម្យព្រែកតាទែន  មិនមានប្លង់ជូនអតិថិជនទៅវិញ។

(រាជធានីភ្នំពេញ)យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ  អែល សារ៉ុម កើតឆ្នាំ១៩៨៨ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានអាស័យដ្ឋានបច្ចុប្បន្នស្ថិតនៅផ្ទះលេខៈ 101Zផ្លូវលេខៈ ៣៦៤ ភូមិ៤ សង្កាត់ច្រាំងចំរេទី១ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ បានឲ្យអង្គភាពសារព័ត៌មានយើងដឹងតាមកិច្ចសម្ភាសន៍ផ្ទាល់នៅមុខសាលាដំបូងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២៤យ៉ាងដូច្នេះថា

សូមស្តាប់ការលើកឡើងរបស់លោក អែល សារុមមដូចតទៅ

លោកអែល សារ៉ុម បានបន្តឲ្យដឹងទៀតថា ក្រុមហ៊ុន B&BM Development Co,. Ltd (បុរីមនោរម្យព្រែកតាទែន) ដែលមានទីតាំងគម្រោងស្ថិត នៅភូមិស្អែកដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល និងមានទីស្នាក់ការកណ្តាលស្ថិតនៅ ផ្លូវព្រះមុនីរ៉េត ទល់មុខខុនដូ ៩៩៩ សង្កាត់ ស្ទឹងមានជ័យ រាជធានីភ្នំពេញ មានទូរស័ព្ទលេខៈ០១២ ៤៣២ ២០៤/០៨៩ ២២២ ៨៨៥/០៩២ ៤៣២ ២០៦ តំណាងដោយលោក លី អេរ៉ូ ភេទ ប្រុស ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខៈ ០១២ ៤៣២ ២០៤/០៨៩ ២២២ ៨៨៥/០៩២ ៤៣២ ២០៦ តំណាងដោយលោក លី អេរ៉ូ ភេទ ប្រុស ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខៈ ០១០៦០៥២៨៣ (០១) ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៥ មានអាសយដ្ឋានស្ថិតនៅផ្ទះលេខៈ ៣៦០០ ផ្លូវលេខៈ ១៣ ភូមិ ៦ សង្កាត់វត្ត ភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានទាមទារដូចខាងក្រោម÷    

១-សូមទាមទារប្រាក់ពិន័យសាងសង់ផ្ទះយឺតយ៉ាវចំនួន ១២% (ដប់ពីរភាគរយ) ក្នុងមួយឆ្នាំ ទៅលើការ ប្រគល់ផ្ទះយឺតចំនួន ២៨ ខែដែលស្មើនឹងទឹកប្រាក់សរុបចំនួន USD ២២,៤៩៨ (ពីរម៉ឺនពីរពាន់បួនរយ កៅសិបប្រាំបី ដុល្លារអាមេរិក) ដោយគិតចាប់ពីថ្ងៃទី ០៩ ខែ មីនា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ២០២៤ ។

២-សូមឲ្យចុងចម្លើយចុះបញ្ជីបំបែកក្បាលដី និងប្រគល់ប្លង់បំបែកក្បាលដីជូនដើមចោទ ។

៣-សូមទាមទារសំណងនៃការខាតបង់ពេលវេលា សេវាមេធាវី និងចំណាយផ្សេងៗចំនួន ៦០,០០០,០០០ ៛ (ហុកសិបលានរៀល)។

៤-ប្រាក់ប្រដាប់ក្តី ជាបន្ទុករបស់ភាគីចុងចម្លើយ។ លោក អែល សារ៉ុម បានសង្កត់ធ្ងន់ថា  ខ្ញុំបាទដែលជាអ្នកទិញផ្ទះចំណាយទ្រព្យធន ដែលបានសន្សំ បេះពីមាត់ ពង្រាត់ពីក 
ហើយអនុវត្តតាមកាតព្វកិច្ចរបស់ខ្លួនរួចរាល់ហើយ ជាពិសេសពាក់ព័ន្ធនឹងការបង់ ប្រាក់ថ្លៃទិញ ផ្ទុយទៅវិញបែរជាភាគីចុងចម្លើយមិនបានប្រគល់ផ្ទះតាមកាលកំណត់នោះទេ ពោលគឺលើសរយៈពេលដល់ទៅ ២៨ ខែ (ប្រគល់ផ្ទះនៅថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ២០២៤) ។ ហើយចំពោះប្រាក់ពិន័យដែលបានព្រមព្រៀងគ្នាក្នុង កិច្ចសន្យាវិញ ក៏ភាគីចុងចម្លើយមិនបានអនុវត្តផងដែរ ។ ផ្អែកប្រការ ៥.៣ នៃកិច្ចសន្យាទិញលក់ផ្ទះ និងដី ដដែល បានចែងថា “ភាគី (ក) ទទួលបន្ទុកធ្វើប័ណ្ណ បំបែកក្បាលដីផ្តល់ជូនភាគី (ខ) បន្ទាប់ពីភាគី (ខ) បានបង់ប្រាក់ថ្លៃទិញផ្ទះ និងដីតាមតារាងកាលវិភាគបង់ប្រាក់ ចាប់ពី ៣០ខែ ឡើងទៅ។ ប័ណ្ណបំបែកក្បាលដី ដែលជាច្បាប់ដើមត្រូវរក្សាទុកនៅភាគី (ក) ហើយច្បាប់ថតចម្លង ត្រូវប្រគល់ជូនភាគី (ខ)

អង្គភាពសារព័ត៌មានរបស់យើងខ្ញុំរង់ចាំការបកស្រាយបំភ្លឺអំពីម្ចាស់បុរី ៕


Previous Post Next Post