លោកជំេទាវ កែ ច័ន្ទមុន្នី អ្នកតំណារាស្ត្រមណ្ឌលកំពង់ឆ្នាំង និងឯកឧត្តម ពៅ ស៊ីថា ទីប្រឹក្សាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ចើញមកដាក់បិណ្ឌវេនទី៧ នៅវត្តសិរីវង្សារាម នៅ ស្រុកសាមគ្គីមានជ័យ។
(ស្រុកសាមគ្គីមានជ័យ)៖ ព្រឹកថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤ លោកជំេទាវ កែ ច័ន្ទមុន្នី អ្នកតំណារាស្ត្រមណ្ឌលកំពង់ឆ្នាំង និងឯកឧត្តម ពៅ ស៊ីថា ទីប្រឹក្សាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ចើញមកដាក់បិណ្ឌវេនទី៧ នៅវត្តសិរីវង្សារាម នៅភូមិមានកកើត ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ។ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯឧត្តម ឈឹម ទីម សមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោក លោកស្រីអភិបាលរងស្រុក និងមន្ត្រីរាជការសាលាស្រុក កងកម្លាំងប្រដាប់អាវុធ មេឃុំ ក្រុមប្រឹក្សាឃុំ និងពុទ្ធបរិស័ទចំណុះជើងវត្ត។
ទេយ្យទាន និងថវិកាសាងសង់ក្នុងពិធីបុណ្យវេនកាន់បិណ្ឌទី៧ រួមមាន អង្ករ ៥០គីឡូក្រាម ទឹកបរិសុទ្ធ ២កេស ទឹកក្រូច ២កេស មីជាតិ ២កេស ត្រីខ ២យួរ សាដក ៩សម្រាប ថវិកាប្រគេនព្រះសង្ឃ ៩អង្គ ស្មើ៥០០,០០០រៀល និងថវិកាសាងសង ២,៥០០,០០០រៀល សរុប៣,៥០០,០០០ រៀល។











