គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
កិច្ចប្រជុំត្រីភាគីពិនិត្យគម្រោងនានានៃយុទ្ធសាស្ត្រកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតនៅបណ្តាខេត្តជុំវិញបឹងទន្លេសាប

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

កិច្ចប្រជុំត្រីភាគីពិនិត្យគម្រោងនានានៃយុទ្ធសាស្ត្រកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតនៅបណ្តាខេត្តជុំវិញបឹងទន្លេសាប

 

កិច្ចប្រជុំត្រីភាគីពិនិត្យគម្រោងនានានៃយុទ្ធសាស្ត្រកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតនៅបណ្តាខេត្តជុំវិញបឹងទន្លេសាប
ចេញផ្សាយ ថ្ងៃទី MoINFO APP

នៅសាលប្រជុំរំដួលនៃទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រីភាគីរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម និងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដើម្បីពិនិត្យកិច្ចការគម្រោងនានានៃយុទ្រសាស្រ្តកាត់បន្ថយគ្រោះមហន្តរាយដែលតែងតែកើតមានឡើងដោយសារទឹកជំនន់គ្រប់ប្រភេទ និងគ្រោះរាំងស្ងួតលើបណ្តាខេត្តក្រុងដែលស្ថិតនៅក្នុងតំបន់ជុំវិញបឹងទន្លេសាប។

សូមជម្រាបថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការ ប្រធាន អនុប្រធាននាយកដ្ឋានរបស់ក្រសួងធនធានទឹក និងឧតុនិយម តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងក្រសួងស្ថាប័នពាក់ព័ន្ធនានា ថ្នាក់ដឹកនាំសាលាខេត្តជុំវិញតំបន់បឹងទន្លេសាប ប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមគ្រប់ខេត្តនៃតំបន់ជុំវិញបឹងទន្លេសាប និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃអង្គភាពគ្រប់គ្រង និងអនុវត្តន៍គម្រោងរបស់ក្រសួង។

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពិភាក្សាដោយយកចិត្តទុកដាក់លើការងារកែលម្អផែនការកសាងមូលធនខ្នាតធំក្នុងរយៈពេលយូរអង្វែងនៃដំណើរការវិនិយោគលើការងារគ្រប់គ្រងធនធានទឹក និងឧតុនិយម បញ្ជាទឹក ប្រើប្រាស់ទឹក និងការធានាលើនិរន្តរភាពប្រកបដោយឧត្តមភាពនៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក៕


Previous Post Next Post