គេហទំព័រ ព្រំុ សុជា ហតញូស៍ (www.psc-news.com) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ
ពលរដ្ឋរម្នាក់រស់នៅភូមិស្វាយព្រៃ ឃុំលំចង់ ស្រុកសំរោង ស្នើសុំអាជ្ញាធរពាកព័ន្ធអន្តរាគមលើក្រុមហ៊ុនទឹកស្អាត សំណាងឌីណាលំចង់ ស្រុកសំរោង ខណៈប្រើទឹកខែនេះអស់ 4 លានរៀល។

គេហទំព័រ ចាស់ www.psc-news.com ប្តូទៅគេហទំព័រ ថ្មី www.promsochea-hotnews.com.kh
គេហទំព័រ www.psc-hotnews.com ដំណើការតាមប្រកាសលេខ ១៧៨ ព.ម ប្រក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។​ អាសយដ្ឋានទីស្នាក់ការអង្គភាពស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិជ្រៃថ្មី ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

ពលរដ្ឋរម្នាក់រស់នៅភូមិស្វាយព្រៃ ឃុំលំចង់ ស្រុកសំរោង ស្នើសុំអាជ្ញាធរពាកព័ន្ធអន្តរាគមលើក្រុមហ៊ុនទឹកស្អាត សំណាងឌីណាលំចង់ ស្រុកសំរោង ខណៈប្រើទឹកខែនេះអស់ 4 លានរៀល។

 ពលរដ្ឋរម្នាក់រស់នៅភូមិស្វាយព្រៃ ឃុំលំចង់ ស្រុកសំរោង ស្នើសុំអាជ្ញាធរពាកព័ន្ធអន្តរាគមលើក្រុមហ៊ុនទឹកស្អាត សំណាងឌីណាលំចង់ ស្រុកសំរោង ខណៈប្រើទឹកខែនេះអស់ 4 លានរៀល។

ខេត្តតាកែវ ៖ ពលរដ្ឋកំពុងប្រើប្រាស់បណ្តាញទឹកស្អាតរស់នៅភូមិស្វាយព្រៃ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ស្នើដល់មន្ត្រីពាក់ព័ន្ធ ពិសេសលោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ មេត្តាអន្តរាគមន៍ និងធ្វើអធិការកិច្ចលើក្រុមហ៊ុនទឹកស្អាត សំណាងឌីណាលំចង់ ដែលមានអាសយដ្ឋានភូមិលំចង់ ឃុំលំចង់ ស្រុកសំរោង ក្រោយចេញវិក័យបត្រឲ្យពលរដ្ឋមួយគ្រួសារ ក្នុងខែវិច្ឋិកា ឆ្នាំ២០២៤ ថាបានប្រើប្រាស់អស់ទឹក១,៧៤៤ម៉ែត្រគីម គឹតជាទឹកប្រាក់៤,០១១,២០០លានរៀល។ តាមការបញ្ជាក់ពីអតិថិជនឈ្មោះ សុខ សុខា ភេទស្រី ដែលកំពុងរងគ្រោះករណីខាងលើនេះ ថា រាល់ខែគាត់ប្រើប្រាស់ទឹកយ៉ាងច្រើនអស់៤ម៉ឺនទៅ៥ម៉ឺនរៀលប៉ុណ្ណុះ លើសអីតែខែវិច្ឆិកា អស់ដល់ទៅជាង៤លានរៀល។


គាត់បន្ថែមថា គេសំសម្រួលឲ្យគាត់បង់ត្រឹម១,២០០,០០០រៀលវិញដើម្បីបញ្ចប់រឿង តែគាត់មិនព្រមព្រោះវាហួសហេតុពេក។ ហើយនេះក៏មិនមែនជាករណីថ្មីទេ ជាករណីចាស់កើតឡើងដដែលៗដែលថៅកែទឹកស្អាតខាងលើធ្លាប់ធ្វើដាក់អតិថិជនគាត់ក្នុងសហគមន៍។

ជុំវិញករណីខាងលើនេះនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ លោក ដា ហៅម៉ាប់ ថៅកែទឹកស្អាត សំណាងឌីណាលំចង់ បានបកស្រាយបែបកំប្លែងលេីគោក​ថា​ បានជាយ៉ាងនេះ ព្រោះកន្លងមកបុគ្គលិកគាត់កត់គីឡូខ្វះ ចឹងហើយបានជាពេលនេះគាត់ស្រាវជ្រាវទៅឃើញប្រើអស់ប៉ុណ្ណឹង។ គាត់ពន្យល់ថា ករណីនេះ កើតឡើងពីបុគ្គលិកគាត់ ដែលអ្នកដើរកត់កុងទ័រទឹកតាមផ្ទះ​ គាត់ធ្វើការប្រហែស ដោយមិនបានចុះស្រង់កុងទ័រទឹកតាមផ្ទះរបស់អតិថិជនតាមផ្ទះទេ តែបែរជាចេញវិក្កយបត្រស្មានៗ រយៈពេល ២ឆ្នាំ មកហើយ។ ហេតុនេះ ទើបគាត់ ចេញវិក្កយបត្រសរុប ឃើញត្រូវបង់ ៤លានរៀល ជាង!
គាត់ថា បុគ្គលិកគាត់ស្មានៗគីឡូហើយកត់ ទើបគីឡូវាឡើងច្រើនជាន់គ្នាទៅ៕

Previous Post Next Post